ការបង្ហាញខ្លួនរដូវកាលដំបូងឲ្យក្លឹបអ្នកមានបុណ្យBarcelonaកីឡាករFrenkie De Jongហាក់ដូចជាមិនសូវបានទទួលលទ្ធផលល្អឡើយហើយចុងក្រោយនេះកីឡាករផ្ទាល់បានបញ្ជាក់និងសារភាពថាលីកកំពូលអង់គ្លេសPremier Leagueជាលីកល្អបំផុតលើលោក។
ការបញ្ជាក់បែបនេះត្រូវបានគេមើលឃើញថាកីឡាករហូឡង់រូបនេះពិតជាមានអារម្មណ៍សោកស្តាយក្នុងការសម្រេចចិត្តផ្ទេរទៅកាន់ក្លឹបBarcelonaនិងបដិសេធសំណើរក្នុងការផ្លាស់ទៅលេងMan Unitedដែលបានធ្វើឡើងកាលពីរដូវក្តៅកន្លងទៅនោះ។
![](https://www.lookingtoday.com/wp-content/uploads/2019/12/photo_2019-12-30_09-02-39.jpg)
មានការណែនាំជាច្រើនឲ្យកីឡាករល្អវ័យ២២ឆ្នាំរបស់ក្លឹបAjaxនាគ្រានោះរូបនេះក្នុងការផ្ទេរទៅកាន់ក្លឹបMan CItyក្រោមការដឹកនាំរបស់លោកPep Guardiolaដូចជាអតីតគ្រូបង្វឹកជម្រើសជាតិហូឡង់លោកRonald Koemanជាដើមប៉ុន្តែចុងក្រោយDe Jongបានសម្រេចចិត្តផ្លាស់ទៅអេស្បាញដើម្បីទទួលបានប្រាក់កម្រៃ២៧៥០០០ផោនក្នុងមួយសប្តាហ៍ទៅវិញ៕
ប្រែសម្រួល:ស៊ុនលី
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)