កីឡា

នៅសល់ខ្សែប្រយុទ្ធ ៥នាក់ទៀត ស្ថិតនៅក្នុងបញ្ជី គោលដៅរបស់ Man United ក្រោយ Haaland សម្រេចទៅ Dortmund

The Sunsports ចេញផ្សាយនៅ ថ្ងៃចន្ទទី៣០ខែធ្នូនេះបានសរសេរថាក្លឹបបិសាចក្រហម Man United ក្រោមការគាំទ្រពេញទំហឹង ពីប្រធានក្លឹប ធ្វើយ៉ាងណា ទិញខ្សែប្រយុទ្ធថ្មី បន្ថែមឲ្យបាននោះ ទីបំផុតបានរបូតកីឡាករ Haaland ម្នាក់ហើយទៅឲ្យ Dortmund។

កីឡាករខ្សែប្រយុទ្ធវ័យ១៩ឆ្នាំរូបនេះ បានសម្រេចចិត្តចុងក្រោយ ជ្រើសយកក្លឹបDortmund ចោលសំណើររបស់ Man United ដោយសារតែមូល ហេតុផ្ទាល់ខ្លួន របស់ភ្នាក់ងារកីឡាករគឺលោក Mino Raiola ដោយបុរសរូបនេះ បានទាមទារភាគរយប្រសិនបើក្លឹប Man United នឹងអាចលក់ កីឡាករ រូបនេះបន្តក្នុងទឹកប្រាក់ ណាមួយ។

ប៉ុន្តែតាមការអះអាងប្រភព ដដែលនេះបានសរសេរ ថា Man United នឹងនៅសល់ជម្រើស ខ្សែប្រយុទ្ធចំនួន៥នាក់ ទៀត ដែលក្នុងនោះមានដូចជា Richarlison របស់ក្លឹប Everton កីឡាករSanchoរបស់ក្លឹប Dortmund កីឡាករ Lacazette របស់ក្លឹប Arsenal កីឡាករ Dembele របស់ក្លឹប Lyon និងកីឡាករ Maddison ក្លឹប Leicester City៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top