ចុងក្រោយមួយទៀត នៃការបញ្ជាក់ពីបញ្ហាដែលលោក Jose Mourinho នៅតំបន់ការពារ របស់ក្លឹបមាន់ខ្នាយមាស Spurs នោះគឺត្រូវបានធ្វើឡើង ដោយរូបលោកផ្ទាល់ថា កីឡាករខ្សែការពាររបស់ក្លឹប មានមាឌតួចៗ ពេកដែលជាហេតុ ធ្វើឲ្យមានការលំបាក ក្នុងការរារាំងកីឡាករ របស់ក្លឹបផ្សេងក្នុងការ រកគ្រាប់បាល់ ។
The Sunsports ចេញផ្សាយនៅថ្ងៃពុធនេះ បានចេញផ្សាយថា គ្រូបង្វឹកជនជាតិប៉ទុយហ្គាល់រូបនេះ បានព្យាយាមទាញយកមូលហេតុ ជាច្រើននៅតំបន់ការពារ ក្នុងគោលបំណងធំ គឺដើម្បីចំណាយលុយក្នុងខែមករានេះ ទិញយកខ្សែការពារ បន្ថែមមករួមក្លឹប ។ ការប្រកួត១០របស់ក្លឹប បានរបួតបាល់ទៅឲ្យគូប្រជែង ទៅដល់៧គ្រាប់ហើយ គិតមកដល់ពេលនេះ ។
លោក Mourinho បានបញ្ជាក់ទៀតថា ខ្សែការពារភាគច្រើន របស់លោកមានកំពស់មធ្យម មិនដល់៦ហ្វីតឡើយ ដែលវាពិតជាធ្វើឲ្យមានភាពលំបាក ក្នុងការប្រជែង ជាមួយនឹងដៃគូផ្សេងទៀត នៅតំបន់អ៊ឺរ៉ុបទាំង បាល់ហ្រ្វីឃីកបាល់ តែតនិងបាល់ជំហររត់ការពារផង ៕
ប្រែសម្រួល:ស៊ុនលី