នៅថ្ងៃព្រហស្បតិ៍ទី២ខែមករានេះ បានសរសេរថាគ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta នៅក្រោយជ័យជំនះ លើក្រុមបិសាចក្រហម Man United បានអះអាងថា នឹងមានកិច្ចប្រជុំមួយភ្លាម រវាងលោកនិងក្រុមប្រធានក្លឹប ក្នុងពេលឆាប់ៗនេះ។
លោកបានបញ្ជាក់ថាកិច្ចប្រជុំ ដែលនឹងមានវត្តមាន របស់ប្រធានក្រុមបច្ចេកទេស លោក Edu និងប្រធានផ្នែកកីឡារបស់ក្លឹប គឺលោក Raul Sanllehi ផងនឹងធ្វើឡើង យ៉ាងហោចណាស់ ថ្ងៃព្រហស្បតិ៍ឬថ្ងៃសុក្រ ដោយក្នុងនោះក៏នឹងលើកឡើងផងដែរ អំពីប្រធានបទសំខាន់អនាគត របស់កីឡាករ Eddie Nketiah និងកីឡាករ Granit Xhaka។
លទ្ធផលនឹងអាចត្រូវបានគេមើលឃើញនៅចុងសប្តាហ៍នេះជាមិនខានដោយបុរសទាំង៣នាក់នេះរួមមានទាំងលោកArteta, Edu និង Sanllehi នឹងក្លាយទៅជាមនុស្សដ៏សំខាន់ ក្នុងការសម្រេចចិត្តចំពោះជោគវាសនា របស់ Arsenal ក្នុងរដូវកាលដែលនៅសេសសល់នេះ៕
ប្រែសម្រួល:ស៊ុនលី