កីឡាករអង់គ្លេស Lallana ត្រូវបានគេមើលឃើញថា មិនមានភាពសំខាន់ទៀតឡើយ សម្រាប់ក្លឹបជាពិសេស ប៉ុន្មានរដូវកាលចុងក្រោយនេះ ហើយជឿជាក់ថា ការចាកចេញនឹងមិនមានអ្វីស្ទាក់ស្ទើរដែរ សម្រាប់កីឡាកររូបនេះ នៅពេលដែលចុងបញ្ចប់រដូវកាល ចូលមកដល់ ក៏ជាពេលដែលកុងត្រា របស់គេអស់សុពលភាពដែរនោះ ។
កាន់តែច្បាស់នៅពេលនេះគឺថា សូម្បីតែគ្រូបង្វឹកក្លឹបលោក Jurgen Klopp នៅថ្ងៃព្រហស្បតិ៍ទី២ខែមករា ដែលចេញផ្សាយ ដោយកាសែតអង់គ្លេសThe Mirror លោកបានអះអាងថា ដូចជាមិនមានអ្វីដែលអាចឃាត់ Lallana បានឡើយនៅរដូវក្តៅខាងមុខនេះ។
គួរឲ្យដឹងដែរថាកាលពីគ្រា ដែលបុរសជនជាតិអាល្លឺម៉ង់រូបនេះ មកបង្វឹកក្លឹបជាលើកដំបូង Lallana គឺជាកីឡាករដ៏សំខាន់ ក្រោមការដឹកនាំរបស់លោក ប៉ុន្តែអ្វីបានប្រែប្រួលទាំងអស់ជាពិសេស ក្រោយរបួសរបស់ Lallana កាលពីរដូវកាល ២០១៨-២០១៩៕
ប្រែសម្រួល:ស៊ុនលី