កីឡា

កំពែង ខ្មៅ និហ៊ឹម គឹមរៀងប៉ះអ្នកឆ្លងដែន ពីថៃលើសង្វៀនខារ៉ាបាវរបស់ SEATV សប្ដាហ៍នេះ

ភ្នំពេញ៖ អ្នកប្រដាល់ហ៊ីម គឹមរៀង តាព្រហ្មមានជ័យ ប៉ះអ្នកប្រដាល់ថៃ Nong Lek ទម្ងន់៥៤ គីឡូក្រាម រីឯអ្នកប្រដាល់ កំពែង ខ្មៅ សមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ជួបអ្នកប្រដាល់ Mouch Charach ទម្ងន់៥៤គីឡូក្រាមនៃការប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបាវ នៅលើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍ ទី៣ ខែមករា ឆ្នាំ២០២០នេះ។

លោក ញាណ សុធី អ្នកគ្រប់គ្រងសង្វៀន SEATV បានប្រាប់ឲ្យដឹងថា គឹមរៀងជាម្ចាស់មេដាយ សំរិទ្ធស៊ីហ្គេម លើកទី៣០នាប្រទេសហ្វីលីពីន ឆ្នាំ២០១៩ ចំពោះអ្នកប្រដាល់ថៃ Nong Lek វិញនេះជាលើកដំបូងហើយ ដែលគេឆ្លងដែន មកប្រកួតនៅស្រុកខ្មែរ ។ មិនមាននរណាដឹងថា អ្នកប្រដាល់ថៃរូបនេះ ខ្លាំងឬខ្សោយនោះទេ តែគេបានបង្ហាញរូបថត ដោយមានបំពាក់ខ្សែក្រវាត់ទៀតផង ។

ប្រសិនបើនេះជាខ្សែក្រវាត់ផ្ទាល់ របស់គេមែននោះ បង្ហាញថា Nong Lek មិនខ្សោយនោះទេ ចំពោះគឹមរៀងគេជាអ្នកប្រដាល់ មាឌតូចវ័យក្មេង ដែលមានរបៀបវ៉ៃល្អរហ័ស គេមានចិត្តធំទៀត ផង ហើយអ្នកប្រដាល់កម្ពុជារូបនេះ មានប្រវត្តិប្រកួតចំនួន២៤ដង ឈ្នះ២០ដង និងចាញ់ ៤ដង ចំណែកអ្នកប្រដាល់ថៃ Nong Lek ប្រកួតចំនួន៣៥ដង ឈ្នះ ២៩ ដង និងចាញ់៦ដង ។

រីឯអ្នកប្រដាល់ កំពែង ខ្មៅ សមាគមប្រដាល់ក្រសួងកសិកម្ម ប្រកួតជាមួយអ្នកប្រដាល់ចំណូលថ្មីថៃ Mouch Chourach ទម្ងន់៥៧គីឡូក្រាម ។ កំពែង ខ្មៅជាអ្នកប្រដាល់ដែលមានផ្លែវ៉ៃល្អតែកម្លាំងគេឆាប់ធ្លាក់ចុះណាស់ ហើយរូពគេវ៉ៃល្អមែនតែគេការពារខ្សោយ ហើយបើគូប្រកួតខ្លាំងជាងនោះគេវ៉ៃចេញ មិនរួចតែម្ដង ។ គេមានប្រវត្តិប្រកួត ចំនួន៤៥ដង ឈ្នះ៣៥ដង ចាញ់៨ដង និងស្មើពិន្ទុ២ដង ។

ដោយឡែក Mouch អ្នកប្រដាល់ថៃល្អជាងមុនឆ្ងាយណាស់ ពិសេសក្បាច់ធាក់ល្អ មិនឲ្យចូលជិតឡើ ងជង្គង់បាន ចំពោះក្តីសង្ឃឹមជាអ្នកប្រដាល់ខ្លាចាស់ ក្មេងពិបាកបង្ក្រាប អ្នកប្រដាល់ជើងចាស់ បានមិនតិច នោះទេ ពីព្រោះ Mouch ជង្គង់ កណ្ដាប់ដៃកែង ស្នៀតទាត់សុទ្ធតែល្អ និង រហ័ស សម្រាប់អ្នកប្រដាល់ ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៥៨ដង ឈ្នះ៤៥ដង ចាញ់១៣ ដង៕ ដោយ៖លី ភីលីព

Most Popular

To Top