ភ្នំពេញ៖ សហព័ន្ធខ្មែរហែលទឹក បានបញ្ជូនកីឡាករហែលទឹក វ័យក្មេងមួយរូប ទៅធ្វើការហ្វឹកហាត់ ព្រមទាំងបណ្តុះបណ្តាល រយៈពេលមួយឆ្នាំ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសបន្ថែមទៀត នៅខេត្តភូកេត ប្រទេសថៃរយៈពេលមួយឆ្នាំពេញ ក្រោមអាហារូបករណ៍ FINA “FINA Scholarship” ។
លោក ហែម គិរី អគ្គលេខាធិកានៃសហព័ន្ធបានប្រាប់ឲ្យដឹងថា សហព័ន្ធនឹងបញ្ជូនកីឡាករហែលទឹកវ័យក្មេង ផានសុវណ្ណណារុន ម៉ុងត្រុស ជាកីឡាករវ័យក្មេងរូបនេះ ទើបតែមានអាយុ ១៥ ឆ្នាំតែប៉ុណ្ណោះ ហ្វឹកហាត់នៅប្រទេសថៃមួយឆ្នាំពេញ ក្រោមអាហារូបករណ៍ របស់សហព័ន្ធហែលទឹកអន្តរជាតិ ។ ការបញ្ជូនឲ្យទៅហ្វឹកហាត់នេះ ក្នុងការបំណងចូលរួម ការប្រកួតកីឡាហែលទឹកអន្តរជាតិនានា។
![](https://www.lookingtoday.com/wp-content/uploads/2020/01/photo_2020-01-03_13-58-50-1024x682.jpg)
កីឡាករហែលទឹកវ័យក្មេង ផានសុវណ្ណណារុន ម៉ុងត្រុស គឺជាកីឡាករ ស្ថិតក្នុងក្រុមជម្រើជាតិ របស់សហព័ន្ធ ប្រសិនបើរូបគេទទួលបានហ្វឹកហាត់ល្អ ប្រសើរនោះ យើងនឹងបន្តឲ្យគាត់ធ្វើការរហូត ដល់ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា SEA GAMES ២០២៣ ។ សាលាដែល ផានសុវណ្ណណារុន ទទួលការបណ្តុះបណ្តាល គឺសាលារបស់អត្តពលិកកីឡាករ-កីឡាការិនី ហែលទឹកឆ្នើម របស់កម្ពុជា គឺកីឡាករហែម ថុនពន្លឺ និងកីឡាការិនីហែម ថុនវិទីនី ។
![](https://www.lookingtoday.com/wp-content/uploads/2020/01/photo_2020-01-03_13-58-53-682x1024.jpg)
លោកបានបន្តថា ការប្រកួតបញ្ជូនទៅលើកនេះ ដោយបានសុំគោលការណ៍ពីលោកប្រធាន សហព័ន្ធខ្មែរហែលទឹក បន្ទាប់ពីសហព័ន្ធបន្ត សុំគោលការណ៍រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាសម្រាប់ជួបឧបត្ថម្ភ ដល់កីឡាករ វ័យក្មេងថែមទៀត៕ ដោយ៖លី ភីលីព
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)