The Sunsports ចេញផ្សាយនៅថ្ងៃសៅរ៍ទី៤ខែមករានេះ បានឲ្យដឹងថាអតីតកីឡាករម្នាក់ របស់ក្លឹបមេឃខៀវ Man City កីឡាករ Shay Logan បានធ្វើការបញ្ជាក់ពីផែនការជីវិត ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅពេលដែលរូបគេបញ្ចប់ អាជីពជាកីឡាករ។
Loganនិយាយថារូបគេពេលនេះ កំពុងស្ថិតនៅក្នុងវគ្គសិក្សា ថ្នាក់រៀនជួសជុលលូទឹក ដោយលើកឡើងថា អាជីពបាល់ទាត់គឺមិនអាចធ្វើឲ្យរូបគេ រកប្រាក់ចំណូលបានគ្រប់គ្រាន់ ដើម្បីចិញ្ចឹមជីវិតឡើយ ។
Logan ក្នុងវ័យ៣១ឆ្នាំជាកីឡាករ លេងក្នុងតំណែងខ្សែ ការពារជនជាតិអង់គ្លេសរូបនេះ បានបន្តថាខ្លួនមិនមានចំណាប់អារម្មណ៍ ក្នុងការងារជាគ្រូបង្វឹកឡើយ ហើយធ្លាប់បាននិយាយជាមួយខ្លួនឯងហើយថា ត្រូវតែរកការងារដ៏ស្ថិតស្ថេរមួយ ក្រោយពេលបញ្ចប់អាជីពជាកីឡាករ ៕
ប្រែសម្រួល:ស៊ុនលី