ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement វគ្គជម្រុះជុំទី១នាយប់ថ្ងៃទី៤ ខែ មករា ឆ្នាំ២០២០ នៅសង្វៀនព្រែកកំពឹស អ្នកប្រដាល់វ៉ែន ហុងជីវ៉ុង ក្លិបកងកេងកីឡាខេត្តបាត់ដំបងបានកក់កៅអី ជុំទី២ បន្ទាប់ពីយកឈ្នះ អ្នកប្រដាល់សុខ សុវណ្ណ ក្លិបកងពឡធំអន្តរាគម៍លេខ២ ដោយពិន្ទុ ។
ការប្រកួតទោះបីជាមានលក្ខណៈតឹងតែងក៏ពិតមែន តែនៅទឹកទី១ ជីវ៉ុងបានវាយសុវណ្ណឲ្យ វង្វេងហើយត្រូវអាជ្ញាកណ្ដាលរាប់៨ បន្ទាប់រាប់៨ ហើយសុវណ្ណដែលមានកំហឹងនោះបាន វាយសម្រុកកាន់តែខ្លាំងតែគេនៅតែ មិនអាចយកប្រៀប លើជីវ៉ុងបានឡើយ។ ក្រោយពីប្រកួតចប់ទឹកទី៣ជីវ៉ុងបានទទួលជ័យជម្នះ លើសុវណ្ណដោយ ពិន្ទុគឺប្រជែងបានកៅអីសម្រាប់ប្រកួតបន្តនៅជុំទី២ក្នុងខណៈដែលសុវណ្ណខ្ទាតចេញពី ការប្រកួតទាំងព្រលឹមតែម្ដង ។
សម្រាប់ការប្រកួតអ្នកប្រដាល់សោម ស៊ីថៃ ក្លិបអេភូថងកីឡាបានយកឈ្នះ អ្នកប្រដាល់ ឡុង សាម៉េត ក្លិប ពន្លឺវិបុលក្លិបពន្លឺវិបុល នៅទឹកទី២។ ចុងទឹកទី១ស៊ីថៃ ទាត់ចំពងសាម៉េតលុះចូលទឹកទី២ដោយសារអាការៈ នៅតឺឈឺនោះ សាម៉េតបង្ខំចិត្តចុះចាញ់តែម្ដង ។ ស៊ីថៃកក់កៅអីសម្រាប់ជុំទី២ឯឡុង សាម៉េតខ្ទាតចេញពី ការប្រកួតត្រឹមនេះ ៕ ដោយ៖លី ភីលីព






