ប៉េកាំង៖ទីផ្សារអចលនទ្រព្យរបស់ ទីក្រុងតូក្យូបាននឹងកំពុងរីកដុះដាល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមុនព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវក្តៅ និងប៉ារ៉ាឡាំពិករ ដូវក្តៅឆ្នាំ ២០២០ ប៉ុន្តែទីក្រុងប៉េកាំងដែលនឹង ធ្វើជាម្ចាស់ផ្ ទះព្រឹត្តិការណ៍ កីឡារដូវរងារឆ្នាំ ២០២២ អាចនឹងមានទិសដៅផ្ទុយយោងតាម ការ ចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ស្របពេលប្រទេសជប៉ុនបាន បង្កើនការចំណាយសារពើពន្ធ និងអនុវត្តការ បន្ធូរបន្ថយរូបិយវត្ថុយ៉ាងគឃ្លើនក្នុងគោលបំណង ធ្វើឲ្យមានតម្រូវការក្នុងស្រុក ឡើងវិញ រដ្ឋាភិបាល ចិនបានដាក់ចេញនូវវិធានការណ៍ ជាបន្តបន្ទាប់ ដើម្បីចៀសវាងការផ្ទុះឡើង នៃពពុះអចលនៈទ្រព្យនៅផ្ទះ។
ដោយសារជម្លោះពាណិជ្ជកម្ម ដែលអូសបន្លាយ ជាមួយសហរដ្ឋអាមេរិក និងភាពចលាចលនយោបាយ មិនមានស្ថេរភាព នៅហុងកុងបានធ្វើឲ្យព្រិលដល់ទស្សនវិស័យ សម្រាប់សេដ្ឋកិច្ចធំបំផុតទី ២ របស់ពិភពលោក អ្នកវិនិយោគ បរទេសក៏អាចកាត់បន្ថយ ការកាន់កាប់ទ្រព្យសម្បត្តិចិនផងដែរ។
នាយកប្រតិបត្តិនៃសាខាក្រុងប៉េកាំង នៃក្រុមហ៊ុនពាណិជ្ជកម្មជប៉ុនមួយ បាននិយាយថា ទីផ្សារអចលនទ្រព្យរបស់ចិន លែងជាគោលដៅ វិនិយោគ ដ៏ទាក់ទាញទៀតហើយ។ នៅទីក្រុងតូក្យូតម្លៃដីធ្លីបានធ្លាក់ចុះចាប់ តាំងពីឆ្នាំ ២០០៩ នៅពេលសេដ្ឋកិច្ចពិភពលោក រួមទាំងប្រទេសជប៉ុនផងបានរងគ្រោះពីវិបត្តិហិរញ្ញវត្ថុពិភពលោក បណ្តាល មកពីការដួលរលំនៃក្រុមហ៊ុនមូលប័ត្រអាមេរិកឈ្មោះ Lehman Brothers Holdings Inc កាលពីឆ្នាំមុន។
យោងតាមរដ្ឋាភិបាលទីក្រុងតូក្យូ បានឲ្យដឹងថា បន្ទាប់ពីរដ្ឋធានីរបស់ ប្រទេសជប៉ុនបានទទួលពានរង្វាន់អូឡាំពិក និងប៉ារ៉ាឡាំពិកឆ្នាំ ២០២០ ក្នុងឆ្នាំ ២០១៣ តម្លៃបានកើនឡើង សម្រាប់ឆ្នាំទី ៧ ជាប់គ្នា៕