ក្នុងនាមជាម្ចាស់ជើងឯក Champion League និងកំពុងនាំមុខជាក្រុមលេខ១ ក្នុងតារាងកំពូលរបស់អង់គ្លេសនោះ Liverpool មិនបានចំណាយតិចឡើយ ក្នុងការផ្តល់ប្រាក់កម្រៃ ទៅឲ្យកីឡាករឆ្នើមរបស់ខ្លួន ដើម្បីបំពេញមហិច្ឆិតារបស់ក្លឹប។
ការចេញផ្សាយដោយThe Mirror នៅថ្ងៃអាទិត្យទី៥ខែមករានេះ បានសរសេរថារដូវកាលនេះ ក្លឹបទើបបានកើនឡើងខ្ទង់ចំណាយរបស់ខ្លួន ដល់ទៅ១១០លានផោន ក្នុងមួយឆ្នាំដែលក្នុងនោះ មានកីឡាករ Mo Salah ដែលមានឈ្មោះជាកីឡាករ រកបានប្រាក់ចំណូលច្រើន ជាងគេផងដែរ។

ការឈរនៅលើកំពូលតារាង ជាមួយនឹងពិន្ទុនាំមុខដល់ទៅ ១៥ពិន្ទ ពីក្រុមបន្ទាប់បានធ្វើឲ្យ Liverpool មានឧិកាសក្នុងការលើកពានរង្វាន់ កំពូលអង់គ្លេសដែលខ្លួន បានខកខានអស់រយៈពេល២០ឆ្នាំ មកហើយគិតចាប់តាំងតែពីឆ្នាំ ១៩៩០ ហើយលើសពីនេះ ឱកាសក្នុងការលើកពានChampion League នៅតែមានដដែល ដោយកំពុងស្ថិតនៅក្នុងវគ្គ ១៦ ក្រុមចុងក្រោយទៀតផង៕
ប្រែសម្រួល:ស៊ុនលី
