ភ្នំពេញ៖ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯក លើកទី៥របស់ សមាគមតេក្វាន់ដូ WT រាជធានីភ្នំពេញបញ្ចប់ដោយភាពជោគជ័យ នាថ្ងៃទី៥ ខែមករា ឆ្ណាំ២០១៩ក្នុងឳកាសពិធីបិទជាផ្លូវការនេះ ដោយមានការអញ្ជើញចូលរួម លោក ជ័យ ចាប ប្រធានសមាគមតេក្វាន់ដូ WT រាជធានីភ្នំពេញ និងអ្នកតំណាងឲ្យសហភាព សហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញនៅក្នុងវិទ្យាល័យបឹងត្របែក។
លោក សំ សុខយី អគ្គលេខាធិការសមាគមតេក្វាន់ដូ WT រាជធានីភ្នំពេញបានប្រាប់ឲ្យដឹងថា កម្មវិធីនេះប្រព្រឹត្តទៅស្របតាមផែនការ ប្រចាំឆ្នាំ២០២០ របស់សមាគម តេក្វាន់ដូរាជធានីភ្នំពេញ ព្រមជាមួយនឹងការគាំទ្ រពីមាតាបិតាសិស្សគុខគ្រប់ក្លិប និងអនុសាសន៍ ដ៏ថ្លៃថ្លារបស់លោក ជ័យ ចាប ប្រធាន សមាគមតេក្វាន់ដូរាជធានីភ្នំពេញ។ សមាគមតេក្វាន់ដូ រាជធាន៍ភ្នំពេញមានសមាជិកទាំងអស់ ចំនួន ១៤ក្លិប ដែលកំពុងមាន សកម្មភាព ជាមួយក្លឹបជាច្រើន ផ្សេងទៀតក្រោមការគ្រប់គ្រងរបស់ ខេមរសហព័ន្ធតេក្វាន់ដូ។
លោកបានបន្តថា សម្រាប់ការប្រកួត ឆ្នាំនេះមានក្លិបចូលរួមចំនួន៩ មានប្រតិភូ គ្រូបង្វឹក កីឡាករ- កីឡាការីនីចំនួន៨៨ នាក់ ក្នុងនោះមានកីឡាការិនី៣១។ ក្លិបចូលរួមដូចជា វ៉េស្ទឡាញន៍ទួលទំពួង វ៉េស្ទឡាញន៍ ដូនពេញ វ៉េស្ទឡាញន៍ទួលស្វាយព្រៃ វ៉េស្ទឡាញន៍ចំការដូង ប៊ូយ៉ុងកូនខ្មែរ វិទ្យាល័យ បឹងត្របែក វិទ្យាល័យហ៊ុន សែន ពាមជីកង (ខេត្តកំពង់ចាម) វ៉េស្ទឡាញន៍ផ្សារតូច និងវ៉េស្ទឡាញន៍ច្បារអំពៅ។
ឆ្លងកាត់ការប្រកួតពេញមួយថ្ងៃយ៉ាងស្វិតស្វាញ របស់កីឡាករ-កីឡារិនីគ្រប់រូប និងការផ្តល់ពិន្ទុយ៉ាងយុត្តិធម៌ ពីសំណាក់គណៈកម្មការ បច្ចេកទេស ចៅក្រម អាជ្ញាកណ្តាល និងសហការីគ្រប់ផ្នែកយើងទទួល បានលទ្ធផល បច្ចេកទេ សល្អប្រសើរ ជាផ្លែផ្កាគួរជាទីមោទនៈភាពសម្រាប់ក្លិបនីមួយៗដែលចូលរួម៕ ដោយ៖លី ភីលីព





