អ្នកណាក៏បានដឹងដែរថា James Rodriquez ជាកីឡាករដែលស្ថិតនៅ ក្រៅចំណូលចិត្តរបស់ក្លឹប Real Madrid ជាពិសេសលោកគ្រូបង្វឹក Zidane ប៉ុន្តែព័ត៌មាន នៃការផ្ទេរចេញបានស្ងប់ស្ងាត់ ទៅវិញមួយរយៈនេះ ក្រោយការបញ្ចប់កុងត្រា ខ្ចីជើងជាមួយនឹង Bayern Munich នឹងត្រឡប់មកដល់អេស្បាញវិញនោះ ។
កាសែតអង់គ្លេស The Mirror នៃចក្រភពអង់គ្លេស នៅថ្ងៃអាទិត្យនេះ បានសរសេរថាដោយមើលឃើញឧិកាសនេះ គ្រូបង្វឹកថ្មីរបស់ក្លឹប Everton លោក Carlo Ancelotti បានដាក់ជាសំណើ សុំចចារខ្ចីជើងកីឡាករខ្សែប្រយុទ្ធកូឡំប៊ីរូបនេះ មកជួយ Everton មួយរយៈស្តារស្ថានភាពអាក្រក់ របស់ក្លឹបឡើងវិញ ។
ទាំងអ្នកគាំទ្រនិង Goodison Park សុទ្ធតែបានគាំទ្រចំពោះផែនការ ក្នុងការនាំយកកីឡាករ ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះ មករួមក្លឹបទោះបីជា Rodriquez ទើបបញ្ចប់កុងត្រាខ្ចីជើងរយៈពេល២ឆ្នាំ ពីក្លឹបនៅអាល្លឺម៉ង់ហើយក្តី ៕
ប្រែសម្រួល:ស៊ុនលី