The Sunsports ចេញផ្សាយ នៅថ្ងៃចន្ទទី៦ខែមករានេះ បានឲ្យដឹងថាក្លឹបតោខៀវChelsea ត្រូវបានគេដឹងថា បានត្រៀមកញ្ចប់លុយដល់ទៅ៦០លានផោន ដើម្បីចចារទិញយកកីឡាករ ខ្សែការពារស្លាបឆ្វេង David Alaba ពីក្លឹបយក្សអាល្លឺម៉ង់ Bayern Munich។
អ្វីដែលជាមូលហេតុ ដែលក្លឹបហ៊ាន ចំណាយលុយ ដ៏ច្រើនសន្ធឹកបែបនេះនោះ គឺដោយសារតែទើបរួច ពីការពិន័យទិញដូរ កីឡាករពីសំណាក់ FIFA ផងនិងដោយសារតែទំរង់របស់ខ្សែការពារ ស្លាបបច្ចុប្បន្នដោយកីឡាករ Emerson Palmieri និង Marco Alsonso មានការធ្លាក់ចុះខ្លាំងផង។
អ្វីដែលយើងអាចឃើញជាក់ស្តែង តាំងតែពីដើមរដូវកាលមកហើយនោះគឺថា Lampard គ្រូបង្វឹកក្លឹបបានប្រើប្រាស់កីឡាករប្រធានក្រុម ដែលមានតំណែងជាខ្សែការពារកណ្តាល Azpilicueta នោះទៅលេងក្នុងតំបន់ការពារ ខាងឆ្វេងវិញក្រោយតែប៉ុន្មាន ប្រកួតប៉ុណ្ណោះ ឃើញទំរង់លេងដ៏យ៉ាប់ របស់កីឡាករទាំងពីររូបនេះ៕
ប្រែសម្រួល:ស៊ុនលី