ភ្នំពេញ៖ ក្រុមការងារលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដឹកនាំការងារនាំយកថវិកា មកជូនគរុសិស្ស ជំនាន់ទី២៩ សឿន ឃ្វី នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡារាជធានីភ្នំពេញ ដែលសម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀត នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២០។

ក្នុងនោះក្រុមជំនួយការលោក ស សុខា នាំយកថវិកាចំនួន១លានរៀលរបស់លោកស សុខា ផ្ទាល់ជូនគរុសិស្ស ជំនាន់ទី២៩ សឿន ឃ្វី និងគ្រឿងបរិភោគមួយចំនួន ដែលសម្រាកព្យាបាលជំងឺពោះវៀតដុះខ្នែង និងពោះវៀនស្អិត។ សព្វថ្ងៃនេះ គរុសិស្ស ជំនាន់ទី២៩ សឿន ឃ្វី កំពុងតែធ្វើការសិក្សានៅក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡារាជធានីភ្នំពេញ។

លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាតែងតែយកចិត្តទុកដាក់ដល់គរុសិស្ស និង មន្រ្តីអប់រំកាយ និងកីឡានាយកដ្ឋានកីឡាទំាង៤ រួមមានអគ្គនាយកដ្ឋានកីឡា នាយកដ្ឋានអប់រំកាយ និងកីឡា នាយកដ្ឋានសិស្សនិស្សិត និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា៕ ដោយ៖លី ភីលីព

