ក្រោយការផ្ទេរមកដឹកនាំ ក្លឹបតោខៀវ Chelsea លោក Frank Lampard ត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា បានផ្តោតសំខាន់ទំរង់លេងថ្មីរបស់ក្លឹប តែទៅលើកីឡាករថ្នាលយុវជន និងកីឡាករវ័យក្មេងៗប៉ុណ្ណោះ ហើយមិនសូវជាបានទុកឧិកាស ឲ្យកីឡាករចាស់ៗបង្ហាញស្នាដៃឡើយ ។
រដូវកាលនេះជាពិសេស ក្នុងខែមករានេះ ឬរដូវក្តៅខាងមុខលទ្ធផល ការកែប្រែទំរង់ លេងរបស់លោក Frank Lampard នឹងអាចបង្ហាញលទ្ធផល ឲ្យគ្រប់គ្នាឃើញយ៉ាងច្បាស់ ជាមិនខានដោយក្នុងនោះកីឡាករ ដែលមានបទពិសោធជាច្រើន នឹង ត្រូវដើរចេញដោយមិនមានតម្លៃខ្លួនឡើយ ។
កីឡាករទាំងនោះត្រូវបានគេដឹងថា មានដូចជាកីឡាករខ្សែប្រយុទ្ធ ស្លាបប្រេស៊ីល William វ័យ ៣១ ឆ្នាំកីឡាករ Grioud វ័យ៣៣ឆ្នាំ ខ្សែប្រយុទ្ធ Pedro វ័យ៣២ឆ្នាំកីឡាករ Van Ginkel វ័យ២៧ឆ្នាំនិងកីឡាករអ្នកចាំទី Caballero វ័យ៣៨ឆ្នាំ៕
ប្រែសម្រួល៖ស៊ុនលី