កីឡា

អត្តពលិកមកពី៤៤ប្រទេស ចូលរួមព្រឹត្តិការណ៍ Angkor Ultra-Trail នៅទីរួមខេត្ត សៀមរាបនាថ្ងៃទី១៨

ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡារត់ចម្ងាយឆ្ងាយ១២៨គីឡូម៉ែត្រ Angkor Ultra Trail លើកទី៥ ឆ្នាំ ២០២០ នៅតំបន់អង្គរខេត្តសៀមរាប ទាក់ទាញបានអ្នកចូលរួមជាតិ និងអន្តរជាតិចូលរួមចំនួនជាង១២០០-១៣០០នាក់ ច្រើនជាងឆ្នាំមុនមានតែ១០០០នាក់ ហើយតាមការគ្រោងទុកនៅឆ្នាំក្រោយទិវារត់ប្រណាំងនេះនឹងត្រូវពង្រីកកាន់តែធំឡើងបន្ថែមទៀត ព្រោះជាខួបលើកទី៥ នាឆ្នាំ២០២០ នឹងប្រព្រឹត្តិថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មធិការជាតិអូឡាំពិក បានមានប្រសាសន៍ក្នុងសន្និសីទកាសែត នៅទីស្នាក់ការ NOCC នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ថា ព្រឹត្តិការណ៍ឆ្នាំនេះមានអ្នកចូលរួមរហូតដល់ជាង១៣០០នាក់ មកពី៤៤ប្រទេស តែឆ្នាំ២០១៩នេះយើងទទួលបានអ្នកចុះប្រមាណ១០០០នាក់ហើយមកពី៣៧ប្រទេស ដែលក្នុងនោះមានស្រ្តីច្រើនជាងបុរស»។

លោកបានបន្ថែមថា នៅក្នុងចំនួនប្រមាណ ៧០០ នាក់នេះ គឺកីឡាករ-កីឡាការិនីមកពីបារាំង ច្រើនជាងគេ ព្រោះបារាំងជាអ្នករៀបចំព្រឹត្តិការណ៍នេះ ហើយបន្ទាប់មកមានកម្ពុជា អង់គ្លេស និងកូរ៉េជាដើម។ ការរៀបចំព្រឹត្ដិការណ៍ក្នុងឆ្នាំនេះ គឺជោគជ័យថ្មីមួយទៀត ក្រោមកិច្ចខិតខំប្រឹងប្រែងរៀបចំរវាង ក្រសួងទេសចរណ៍ សហការជាមួយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ពិសេសការគាំទ្ររបស់រាជរដ្ឋាភិបាល និងមានការចូលរួម ពីអាជ្ញាធរអប្សរា ក៏ដូចជាអាជ្ញាធរខេត្តសៀមរាបជាដើម។

អគ្គលេខាធិការអះអាងថា ដោយមានការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងកត្ដាសន្ដិភាព និងស្ថេរភាពនយោបាយផងបានធ្វើឲ្យព្រឹត្តិការណ៍ Angkor Ultra-Trail ទទួលបានជោគជ័យ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយទាក់ទាញបាននូវកីឡាករ-កីឡាការិនីអាជីពជុំវិញពិភពលោកចូលរួម ក្នុងនោះក៏មានការចូលរួម ពីប្រជាពលរដ្ឋខ្មែរច្រើនផងដែរ ដែលសបញ្ជាក់ឲ្យឃើញនូវភាពរីក ចម្រើន និងការអភិវឌ្ឍ ក្នុងប្រទេសកម្ពុជាយ៉ាងពិតប្រាកដ។

ទិវានេះមានការរត់លើវិញ្ញាសា ជាច្រើនដូចជា រត់ចម្ងាយ៤២គីឡូម៉ែត្រ ៣២គីឡូម៉ែត្រ និង ១៦គីឡូម៉ែត្រ និងការរត់ចម្ងាយឆ្ងាយ Angkor Ultra-Trail ដោយទាក់ទាញបានអ្នករត់ជាង១៣០០នាក់ ដែលកើនឡើង១០ ភាគរយ បើធៀបទៅនឹងព្រឹត្តិការណ៍ដូចគ្នា កាលពីឆ្នាំ២០១៩ កន្លងទៅ៕

ឯកឧត្តមបណ្ឌិត ថោង ខុន បានបន្ដថា ក្រោមកិច្ចសហការគ្រប់ភាគីពាក់ព័ន្ធ ឆ្នាំក្រោយ គឺខួបទី៥ នៃព្រឹត្តិការណ៍នេះ ចឹងយើងនឹងខិតខំរៀបចំឱ្យបានធំ ដោយឆ្នាំនេះ គឺមានអ្នកចូលរួមបានជាង ១.០០០នាក់ ប៉ុន្តែនៅ ឆ្នាំក្រោយធ្វើម៉េច ឱ្យមានអ្នកចូលរួមច្រើនជាងនេះ។

ឯកឧត្តមបានវាយតម្លៃខ្ពស់ខ្ពស់សម្រាប់ទិវា Angkor Ultra-Trail ឆ្នាំនេះ ដែលមានកំណើនអ្នកចូលរួមដ៏ច្រើនរហូតដល់ ៣៥ ភាគរយ ក្នុងនោះបរទេសកើនឡើង ៣០% ភាគរយ មកពី ៤២ប្រទេសលើពិភពលោក ស្របពេលដែលអ្នករត់ខ្មែរ កើនប្រមាណ៥០ភាគរយ បើធៀប នឹងឆ្នាំ២០១៨ ដោយបារាំង ឈរលេខ១, កម្ពុជាលេខ២, ចិនឈរលេខ៣, អង់គ្លេសឈរ លេខ ៤, ជប៉ុនឈរលេខ៥, ម៉ាឡេស៊ី ឈរលេខ៦ និងសហរដ្ឋអាមេរិក ឈរលេខ៧។ ប៉ុន្ដែក្រៅពីកីឡាករ-កីឡាការិនីចូលរួម ក៏មានបងប្អូន និងសាច់ញាត្តិរបស់ពួកគាត់មកចូលរួម ធ្វើឱ្យចំណេញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិផងដែរ។

សូមបញ្ជាក់ថា ទិវាកីឡាទេសចរណ៍នេះ បានចេញដំណើរ ចាប់តាំងពីម៉ោង ៤ ទាបភ្លឺថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩មកម្លេះ ហើយនៅព្រឹកថ្ងៃដដែល ក៏មានវិញ្ញាសាចំនួន ៣ បានរត់ដល់ទី និងរៀបចំពិធីបំពាក់មេដាយរួចរាល់ រួមមានវិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ និង ១៦គីឡូម៉ែត្រ។ ចំណែកវិញ្ញាសារត់ចម្ងាយឆ្ងាយ១២៨គីឡូ ម៉ែត្រ ដែលរត់ទាំងពេលយប់ត្រូវបញ្ចប់នៅថ្ងៃទី២០ ខែមករានេះ ជាមួយនឹងពិធីបំពាក់មេដាយ ជូនដល់ម្ចាស់ ជ័យលាភីផងដែរ៕ ដោយ៖លី ភីលីព

Most Popular

To Top