កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ អាជ្ញាធរកីឡារបស់កងកម្លាំងយោធាអេហ្ស៊ីប បានប្រកាសថាពិធីចុះហត្ថលេខា លើកិច្ចសន្យាជាមួយ ក្រុមប្រឹក្សាកីឡាយោធា អន្តរជាតិ (CISM)
ដើម្បីធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតបាល់ទាត់ ពិភពយោធាសម្រាប់ ព្រឹត្តិការណឆ្នាំ ២០២១ខាងមុខនេះ ។
អ្នកនាំពាក្យយោធាអេហ្ស៊ីប លោក Tamer al-Refai បាននិយាយថាវាគឺជាកីឡាករ បាល់ទាត់ពិភពបាល់ទាត់ជំនាន់ ថ្មីដំបូងបង្អស់ដែលត្រូវគ្រោង នឹងប្រារព្ធធ្វើឡើងនៅ ទ្វីបអាហ្វ្រិក។ យោធាអេហ្ស៊ីប និងអាជ្ញាធរកីឡារបស់ខ្លួន បានប្តេជ្ញាថានឹងរៀបចំ ព្រឹត្តិការណ៍ ដ៏មានតម្លៃមួយនេះ។
គួរឲ្យដឹងដែរថា ការប្រកួតបាល់ទាត់ពិភពយោធាជំនាន់ថ្មី ដែលមានឈ្មោះថាCISM World Football Cupត្រូវបានរៀបចំឡើងដំបូង កាលពី ក្នុងឆ្នាំ ២០១៣ នៅទីក្រុងបាគូ របស់ប្រទេសអាស៊ែបៃហ្សង់និងត្រូវ បានលើកពាន ដោយជម្រើសជាតិអ៊ីរ៉ាក់។ ព្រឹត្តិការណ៍ទី ២ ធ្វើឡើងនៅឆ្នាំ ២០១៧ នៅរដ្ឋធានី Muscat របស់ប្រទេសអូម៉ង់ ហើយ អ្នកឈ្នះ បានទៅលើម្ចាស់ផ្ទះអូម៉ង់ខណៈអេហ្ស៊ីបឈរនៅ ចំណាត់ថ្នាក់លេខ ៤៕
ប្រែសម្រួល៖ស៊ុនលី