ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT បានអញ្ជើចូលរួមពិធីកម្មវិធីប្រឡង ដំឡើងខ្សែក្រវាត់ខ្មៅជាន់ទី១ (1* DAN KUKKIWON) នៅក្លិបតេក្វាន់ដូវិទ្យាល័យហ៊ុនសែនពាមជីកង ខេត្តកំពង់ចាម ដោយជោគជ័យ សិស្សគុនចំនួន១២នាក់ ទទួលបានលទ្ធផលជាប់ជាស្ថាពរចំនួន ១១ នាក់ ។

លោក ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ដោយលោក សំ សុខឃី ជាសមាជិកខេមរសហព័ន្ធ ក៏ ជាគ្រូបង្វឹកកីឡាតេក្វាន់ដូផ្ទាល់ មានសិស្សានុសិស្សថ្នាក់ទី៧ ចំនួន៣៤នាក់ (ក្រុម) និងថ្នាក់ទី១០ ចំនួន៣៣នាក់ ១ក្រុម។ ត្រូវឆ្លងការហ្វឹកហាត់ បច្ចេកទេសកីឡាតេក្វាន់ដូ អស់រយៈកាល ទៅតាមស្តង់ដាកំណត់ ការប្រឡងដំឡើងខ្សែក្រវាត់ ជាមូលដ្ឋានខ្ពស់ក្នុងការអភិវឌ្ឍធនធានមនុស្ស ជំនាន់ក្រោយឲ្យ មានសុខភាពរាងកាយល្អបរិបូរ បញ្ញាឈ្លាសវៃ បណ្ដុះបាននូវឆន្ទៈស្នេហាជាតិ។

លោកបានបន្តថា ការហ្វឹកហាត់ ពង្រឹងសមត្ថភាពបច្ចេកទេស និងស្របតាមគោលការណ៍ច្បាស់លាស់ ធ្វើឲ្យប្អូនៗ កូនៗទាំងអស់គ្នាមានឆន្ទៈមុតស្រច ចង់ចូលរួមវាស់ស្ទង់សមត្ថភាពរបស់ខ្លួន តាមរយៈការប្រកួតរវាងក្លិប និងក្លិប សមាគម និងការប្រកួតថ្នាក់ជាតិ ទទួលបានលទ្ធផលជាផ្លែផ្កា រួមមានមេដាយគ្រឿង គឺមាស គ្រឿង ប្រាក់ គ្រឿង និងមេដាយសំរឹទ្ធ គ្រឿង។

កម្រិតខ្សែក្រវាត់ខ្មៅ ជាកម្រិតបច្ចេកទេសខ្ពស់ ដែលអន្តរជាតិទទួលស្គាល់ និងអាចបញ្ចូលទៅចូលរួមការប្រកួត អន្តរជាតិនានាជាផ្លូវការបាន ។ ដែលនឹងត្រូវប្រគល់វិញ្ញាបនបត្រ ខ្សែក្រវាត់ខ្មៅជាន់ទី១ មានធន់ធានមនុស្សថ្មី វ័យក្មេង ដែលមានសមត្ថភាព ក្នុងការជួយសម្របសម្រួល និងការបង្ហាត់បង្ហាញបច្ចេកទេស ដល់សិស្សានុសិស្សក្រោយៗទៀត ឲ្យមានការរីកចម្រើនដូចពេលនេះ ។

កីឡាតេក្វាន់ដូ ប្រភេទកីឡាអូឡាំពិក ដែលមាន ២១០ប្រទេសជាងលើកពិភពលោក នៅកម្ពុជាមានខេមរសហព័ន្ធតេក្វាន់ដូ ទទួលបន្ទុកគ្រប់គ្រងទូទាំងប្រទេស៕ ដោយ៖លី ភីលីព

