នៅថ្ងៃសុក្រនេះកាសែត អង់គ្លេសទ The Sunsports បានអះអាងហើយថា ក្លឹបមាន់ខ្នាយមាស Spurs បានយល់ព្រម ក្នុងការបង់លុយជាទឹក ប្រាក់ទំហំ២៨លានផោន សម្រាប់ក្លឹប យក្សអ៊ីតាលី AC Milan ក្នុងការផ្ទេរយកខ្សែ ប្រយុទ្ធវ័យក្មេង Krzysztof Piatek។
កីឡាករខ្សែប្រយុទ្ធប៉ូឡូញវ័យ ២៤ឆ្នាំរូបនេះនឹងត្រៀមខ្លួន ដើម្បីចុះកុងត្រាជាផ្លូវការជាមួយ នឹងរយៈពេលស្នាក់នៅ ទីនេះ៣ឆ្នាំកន្លះហើយការតេស្តសុខភាព នឹងចាប់ផ្តើមយ៉ាងឆាប់នេះបំផុត ៤៨ម៉ោងទៀត។
Piatek បានក្លាយទៅជាកីឡាករ ដំបូងដែល Jose Mourinho នាំមកជួយក្លឹបបានខណៈដែល កីឡាករខ្សែប្រយុទ្ធជួរមុខ Harry Kane កំពុងទទួលរងរបួសសសៃពួរ ត្រូវវះកាត់នឹងសម្រាក ព្យាបាល រហូតដល់ខែមេសា៕ប្រែសម្រួល៖ស៊ុនលី