នៅថ្ងៃចុងក្រោយសប្តាហ៍នេះ កាសែតអង់គ្លេស The Sunsports បានឲ្យដឹងថាក្លឹបយក្សអ៊ីតាលី ទីបំផុតនឹងមិនចង់រងចាំ រហូតដល់រដូវក្តៅក្រោយ ដើម្បីនាំយកកីឡាករ Eriksen មករួមក្លឹបក្នុងនាម ជាកីឡាករគ្មានតម្លៃខ្លួនឡើយ ដោយពេលនេះក្លឹបបានដាក់សំណើប្រមាណជា ១៧ លានផោនរួចហើយទៅ Spurs ។
កាលពីថ្ងៃសុក្រម្សិលមិញនេះទៀតផង Inter Milan ថែមទាំងបានផ្តល់លក្ខខណ្ឌជាច្រើន សម្រាប់កីឡាករដើម្បីធានាឲ្យការផ្ទេរនេះ ធ្វើទៅបានជោគជ័យហើយ ក្នុងនោះមានទាំងកុងត្រា រយៈពេល៤ឆ្នាំកន្លះទៀតផង ក្នុងពេលចចារជាមួយនឹងភ្នាក់ងារ របស់កីឡាករ Eriksen គឺលោក Martin Schoots ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្លឹប របស់លោក Conte នៅពេលនេះក៏នឹងត្រូវជួបប្រឈមមុខ ទៅនឹងគូប្រជែងដូចជាក្លឹប PSG និងជាពិសេសក្លឹបបិសាចក្រហម Man United ដែលត្រូវបានគេជឿជាក់ថា បានដាក់សំណើជាប្រាក់ប្រមាណជា២០លានផោនផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី
