កីឡា

ទិវារត់ប្រណាំង ស្រ្តី ចម្ងាយ១០ គីឡូម៉ែត្រ ក្រោម ប្រធានបទ “ស្រ្តី និងបរិស្ថាន ស្រី្តនិងកីឡា”

ភ្នំពេញ៖គណៈកម្មការស្ត្រី អមគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជានា ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០បានប្រកាស ធ្វើសន្និសីទកាសែត ស្តីពីរៀបចំព្រឹត្តិការណ៍ រត់ប្រណាំងស្រ្តីចម្ងាយ ១០គីឡូម៉ែត្រ ដើម្បី បញ្ជាក់ឲ្យដឹងថា ស្រ្តីក៏អាចធ្វើបាន និងអាចបំបែក ឯតទគ្គកម្មក្នុងវិស័យ កីឡាដូចបុរស ដែរនាព្រឹកថ្ងៃទី៨ មីនា ឆ្នាំ២០២០ខាងមុខនេះ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណ:កម្មាធិការជាតិ អូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ដោយថ្ងៃទី ៨មីនាជាថ្ងៃអាទិត្យនោះ គណៈ កម្មការស្ត្រីនិងកីឡា រួមជាមួយ គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ក្រោមការឧបត្ថម្ភពី ក្រុមហ៊ុនធានារ៉ាប់រង សុវណ្ណភូមិឡាយ៍ បានរៀបចំព្រឹត្តិការណ៍រត់ប្រណាំង ស្រ្តីផ្សារភ្ជាប់ជាមួយបុណ្យ ទិវាសិទ្ធិនារីនៅ រាជធានីភ្នំពេញ ដោយចាប់ផ្តើមពីមុខវត្តបទុមវត្តី ដែលជា ជម្រើសទី១របស់គណ:កម្ម ការដែលរត់ តាមផ្លូវសុធារស រួចចូល ទៅក្នុងមជ្ឈ មណ្ឌលកំសាន្តកោះ ពេជ្រ ហើយចេញមកវិញតាមផ្លូវ ព្រះស៊ីសុវត្ថិកាត់មុខវត្តឧណ្ណាលោមឆ្ពោះ ទៅទីផ្តាច់ព្រ័ត្រ នៅមុខវត្តបុទុមវត្តីដដែល។

លោកវ៉ាត់ ចំរើន បន្តទៀតថា ព្រឹត្តិការណ៍នេះ មានរត់១០គីឡូម៉ែត្រនារី និងរត់ ៤គី ឡូម៉ែត្រនារីឡើង តែលោកបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺបើកទូលាយមិន សម្រាប់តែនារីទេ បុរសក៏អាចចុះឈ្មោះចូលរួមបានដែរ។ សម្រាប់ការចុះឈ្មោះរត់ លើវិញ្ញាសា១០គីឡូ ម៉ែត្រ ជនបរទេសតម្លៃ២០ដុល្លារអាមេរិក ប្រជា ជនខ្មែរ១២ដុល្លារអាមេរិក ហើយសម្រាប់វិញ្ញា សា៤គ.មជនបរទេស តម្លៃ១៥ដុល្លារអាមេរិក និងប្រជាជន ខ្មែរ៧ដុល្លារអាមេរិក ។ ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ចលនាស្ត្រី នៅក្នុងវិស័យកីឡា ទី២ ការការពារនិងលើកស្ទួយសមភាពយេនឌ័រ និងគោលបំណងទី ៣គឺរួមចំណែកការពារ ថែរក្សាបរិស្ថាន ដែលកម្ពុជាបច្ចុប្បន្នកំពុង បើកយុទ្ធនាការ កម្ពុជាស្អាត។

លោកបានបន្ថែមថា ការរៀបចំ ធ្វើកម្មវិធីនេះនៅឆ្នាំទី១ ទី២ ទី៣ បើទទួលបាន ផលល្អឬបានអត្ថប្រយោជន៍ ច្រើនពីការរៀបចំនេះទេ យើងនឹងរៀបចំកម្មវិធី សម្រាប់ស្ត្រីទៀត ដើម្បីបង្កើតជាមូលនីធិ សម្រាប់ទិញជាសម្ភារ:កីឡាដូចជាបាល់និងសម្ភារៈកីឡាផ្សេងៗ ទៀត ឬធ្វើកម្មវិធីសម្រាប់ស្ត្រី នៅក្នុងចលនាកីឡាដើម្បីឆ្ពោះទៅ ស៊ីហ្គេមលើកទី ៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកជំទាវកុយ ពិសី ប្រធានគណៈកម្មការស្ត្រី និង កីឡា មានប្រសាសន៍ដែរថា កម្មវិធីរត់ ប្រណាំងចម្ងាយ ១០ម៉ែត្រនេះ គឺយើងចង់បង្ហាញពីការគាំទ្រចំពោះ ស្ត្រីដែលឆ្លងតាមរយៈការរត់នេះ ក៏នឹងបង្ហាញឲ្យឃើញថាស្ត្រី អាចបំបែក ឯកទគ្គកម្មបានដែរ នៅក្នុងវិស័យកីឡា ពិសេសកីឡារត់ប្រណាំង បន្ថែមលើកីឡា ផ្សេងៗ ដែលស្រ្តីធ្លាប់ធ្វើបាន សម្រេចនាពេលកន្លងមក។

ជាមួយគ្នានេះ ក៏មានការអញ្ជើញ ចូលរួមពីវីរៈកីឡាការិនីដែលមានស្នាដៃ ឆ្នើមនៅក្នុងប្រទេសកម្ពុជាព្រម ទាំងមានការ ចូលរួមពីតារាចំ រៀងសម្តែងល្បីៗ ដូចជាកញ្ញាមាន សុនីតាហើយ និងមិត្តភ័ក្រ្ត របស់នាង ចូលរួមផងដែរ៕

Most Popular

To Top