កីឡា

Flamengoចង់ យកកីឡាករ វ័យក្មេង ឆ្នើមម្នាក់ ពីLilleមក ជួសជុលសាជាថ្មី

កីឡាករខ្សែបម្រើរបស់ ក្លឹបLilleកីឡាករThiago Maiaក្នុងខែមករានេះ នឹងអាច ផ្ទេរត្រឡប់ទៅកាន់ លីកចាស់ដែលខ្លួនធ្លាប់លេងវិញ ហើយក្រោយពេល ដែលក្លឹបFlamengoបង្ហាញ មហិច្ឆិតាខ្លាំងចំពោះ កីឡាករវ័យក្មេងរូបនេះ។

Maiaបានផ្ទេរទៅបារាំងពី ក្លឹបSantosកាលពី ឆ្នាំ២០១៧និងបានបង្ហាញខ្លួន សរុបត្រឹមតែ៥៨ ដងប៉ុណ្ណោះនៅ លីកកំពូលបារាំងLigue 1ទោះបីជាកីឡាករវ័យ២២ឆ្នាំ រូបនេះធ្លាប់ជួយឲ្យប្រេស៊ីលយកមេដាយមាស ក្នុងព្រឹត្តិការណ៍អូឡាំពិកនៅប្រេស៊ីលកាលពីឆ្នាំ២០១៦ក្តី ។

ប្រសិនបើការចចារគ្នា រវាងក្លឹបទាំងពីរ ប្រព្រឹត្តិទៅ ជោគជ័យនោះMaiaនឹងក្លាយទៅជា កីឡាករចំណូលថ្មី ទី៤ហើយសម្រាប់ ក្លឹបFlamengoក្នុងឆ្នាំថ្មីនេះ បន្ទាប់ពីកីឡាករMichael, Pedro RochaនិងកីឡាករHenrique៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top