The Sunsports នៅថ្ងៃចន្ទទី១៣ខែមករានេះ បានសរសេរថាក្លឹបកាំភ្លើងធំ Arsenal នឹងដាក់ឲយកីឡាករខ្សែការពារ វ័យក្មេង Konstantinos Mavropanos វ័យ២១ឆ្នាំទៅលេងជាមួយនឹងក្លឹបទី២ របស់អាល្លឺម៉ង់ ដែលកំពុង ដុនដាបខ្លាំងគឺ Nurnberg ទោះបីជាបច្ចុប្បន្នបញ្ជីកីឡាកររបួស ច្រើនក្តី។
ក្លឹប Nurnberg គឺជាក្លឹបដែលនាំមុខគេ ក្នុងការផ្ទេរកីឡាករ ខ្សែការពារ កណ្តាលរូប នេះមុនក្លឹបធំៗផ្សេងទៀតដូចជា Werder Bremen, Dusseldorf និង Hanover ផងហើយលើសពីនេះប្រធានកីឡារបស់ក្លឹប Nurnberg លោក Robert Palikuca បានបញ្ជាក់ ហើយថា ក្លឹបបានឈានទៅដល់ កុងត្រារយៈពេលខ្លីជាមួយ នឹងកីឡាកររូបនេះ ហើយ។
ក្រៅតែពីកីឡាករវ័យក្មេងរូបនេះ ក្នុងនោះគ្រូបង្វឹកថ្មីរបស់ក្លឹបលោក Mikel Arteta ក៏មានបំណងបញ្ចេញកីឡាករមួយ ចំនួនក្នុងតំបន់ ការពារចេញពីក្លឹបផង ដែរដូចជាកីឡាករខ្សែការពារវ័យ២២ឆ្នាំ Mavrapanos ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី