Nou Camp កំពុងបន្តចង់បានគ្រូបង្វឹកថ្មីខ្លាំងបំផុត នៅពេលនេះជាពិសេសចុងក្រោយ បានថែមទាំងទាក់ទងជាមួយនឹងវិរៈបុរស របស់ក្លឹបគឺលោក Xavi ផង ប៉ុន្តែចុងក្រោយបានត្រឹម បដិសេធប៉ុណ្ណោះ ។
ក្រោយបរាជ័យលើកនេះ គេជឿជាក់ថាក្លឹបកំពុងបន្តពិចារណាបេក្ខភាព ជាច្រើនទៀតក្នុងនោះ កាសែតអង់គ្លេស The Sunsports បានចុះផ្សាយថាលោក Pochettino គឺជាបេក្ខភាពអទិភាពបំផុតរបស់ក្លឹប ទោះបីជាកន្លងមកបុរសអាហ្សង់ទីនរូបនេះ បានបញ្ជាក់ហើយថា នឹងមិនមកធ្វើការ ជាមួយនឹងក្លឹបនេះឡើយ ។

ក្រៅតែពីនេះបុរសរូបនេះ ក្លឹបយក្សអេស្បាញក៏បានធ្វើការទាក់ទង ជាមួយនឹងបុរសហូឡង់ Ronald Koeman ផងដែរដែលបច្ចុប្បន្នលោក កំពុងតែមានតួនាទីជាគ្រូបង្វឹក របស់ជម្រើសជាតិហូឡង់នៅឡើយ ៕
ប្រែសម្រួល៖ស៊ុនលី
