កាសែតអង់គ្លេស The Sunsports ចេញផ្សាយនៅថ្ងៃអង្គារទី ១៤ ខែមករានេះបានឲ្យដឹងថា កីឡាករអាល្លឺម៉ងកំពស់ខ្ពស់ Thomas Muller នឹងអាចចាកចេញពីក្លឹប Bayern Munich មែនទែនហើយ ក្រោយការបន្តស្នាក់នៅទីនេះ អស់រយៈពេល ២០ ឆ្នាំមកហើយនោះ។
ក្រោយទទួលបានព័ត៌មាននេះភ្លាម គេជឿជាក់ថាក្លឹបបិសាចក្រហម Man United បានប្រុងប្រៀបខ្លួនរួចជាស្រេច ក្នុងការធ្វើការងារចចារជាមួយនឹងកីឡាកររូបនេះ នៅរដូវក្តៅខាងមុខ ។ ទាំងកីឡាករក៏បានសារភាពបែបនេះផងដែរនេះ បើយោងតាមប្រភពអះអាងដដែលនេះ ។

២រដូវកាលចុងក្រោយ Muller ធ្លាក់ទំរង់លេងខ្លាំងណាស់ជាពិសេសក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកលោកNiko Kovac ។ បច្ចុប្បន្ន Kovac ត្រូវបានបណ្តេញចេញពីក្លឹបក៏ពិតមែនប៉ុន្តែលោក Hans Dieter Flick ជាគ្រូជំនួសតំណែងក៏ហាក់ដូច ជាមិនសូវមានទំនុកចិត្ត លើកីឡាករវ័យចាស់វស្សារូបនេះនោះដែរ ៕
ប្រែសម្រួល៖ស៊ុនលី
