ភ្នំពេញ៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ សម្រាប់ឆ្នាំ ២០១៩ ដែលប្រព្រឹត្តធ្វើចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញដោយមាន ២0 វិញ្ញាសា។

លោកអ៊ូ រតនា អគ្គលេខាធិការ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានបញ្ជាក់ក្នុងសេចក្តីជួនដំណឹងឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិ២០១៩មាន ២0 វិញ្ញាសា។ យើងបែងចែកចេញជា៣វិញ្ញាសាធំៗ គឺវិញ្ញាសាមេគុនឯកត្តជនមាន ១០ ប្រភេទចែក២ប្រភេទរួមមាន៖ សម្រាប់បុរសគឺឃើយង្វៀង ថាប់ទឺង្វៀង ឡុងហូង្វៀង ងួនមួងង្វៀង និងមេគុនដាវ ចំណែកនារី គឺឃើយង្វៀង ថាប់ទឺង្វៀង ឡុងហូង្វៀង និងមេគុនដាវ។ វិញ្ញាសាមេគុនក្រុម ចម្រុះ៣នាក់ មាន០១ប្រភេទ បុរសនារី៖ឃើយង្វៀង ។

លោកបានបន្តថា វិញ្ញាសាប្រយុទ្ធ មាន១១វិញ្ញាសាក៏ចែកចេញ២ប្រភេទដែរ៖បុរសប្រភេទទម្ងន់រួមមាន ៤៨-៥១គីឡូក្រាម ៥១-៥៤គីឡូក្រាម ៥៤-៥៧គីឡូក្រាម ៥៧-៦០ គីឡូក្រាម និង ៦០-៦៤ គីឡូក្រាម ចំណែកនារីប្រភេទទម្ងន់រួមមាន ៤៥-៤៨គីឡូក្រាម ៤៨-៥១គីឡូក្រាម ៥១-៥៤គីឡូក្រាម ៥៤-៥៧គីឡូក្រាម ៥៧-៦០គីឡូក្រាម និង ៦០-៦៤ គីឡូក្រាម៕ ដោយ៖លី ភីលីព
