Barcelona ត្រូវបានគេជឿជាក់ថា ក្នុងសប្តាហ៍នេះថា នឹងត្រៀមចុះកុងត្រា ជាមួយកីឡាករខ្សែប្រយុទ្ធស្លាបស្តាំងរបស់ក្លឹប Coritiba និងជាជម្រើសជាតិប្រេស៊ីលផងកីឡាករ Yan Coutoហើយសង្ឃឹមថា នឹងអាចនាំយកកីឡាកររូបនេះ ទៅដល់ទឹកដី Camp Nou នារដូវក្តៅខាងមុខនេះ។
យោងតាមរបាយការណ៍ ផ្សព្វផ្សាយនៅក្នុងប្រទេសប្រេស៊ីល Coritiba នឹងទទួលបានយ៉ាងហោចណាស់៦លានអ៊ឺរ៉ូសម្រាប់ការផ្ទេរនេះ ដែលត្រូវបានគេរំពឹងថានឹងត្រូវបានបញ្ជាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ។Couto មានអាយុ ១៨ ឆ្នាំនៅក្នុងខែមិថុនាខាងមុខនេះមានន័យថាគាត់នឹងមានសេរីភាព ក្នុងការចូលរួមជាមួយមិត្តរួមក្រុមថ្មី របស់គាត់នៅមុនរដូវកាលក្រោយដែលវាជា ច្បាប់របស់សហព័ន្ធUEFAក្នុងការ រារាំងការផ្ទេរកីឡាករ ដែលជាអនីតិជន។
ភ្នាក់ងាររបស់ Couto គឺលោក Marcelo Robalinho បាននិយាយថាយើងកំពុងធ្វើការលើផ្នែកពីរ។ ទីមួយគឺត្រូវបន្តកិច្ចសន្យា របស់គាត់ហើយទីពីរ គឺការផ្ទេរអន្តរជាតិចេញពីក្លឹបបច្ចុប្បន្នទៅកាន់ក្លឹបថ្មី៕
ប្រែសម្រួល៖ស៊ុនលី