Harry Kane មកដល់ថ្ងៃសុក្រនេះ ទើបតែបញ្ចប់ទៅនៃការវះកាត់ សរសៃពួរជើងខាងឆ្វេងរបស់ខ្លួន ដែលបានទទួល រងរបួសកាលពីអំឡុងពេល ប្រកួងចុងក្រោយចាញ់នឹងក្រុម Southampton ។
ទោះបីជាយ៉ាងណា ក្តីអវត្តមានរបស់កីឡាករKaneពិតជាបាន ធ្វើឲ្យគ្រូបង្វឹកថ្មី របស់ក្លឹបSpurs គឺលោក Mourinho មានអារម្មណ៍ ពិបាកចិត្តមិន តិចនោះឡើយ ហើយដោយត្រូវបានព្យាករណ៍ថា នឹងអាច សម្រាកព្យាបាល រហូតទៅដល់ ២ខែផងប៉ុន្តែកាន់តែអាក្រក់ ជាងនេះនៅពេលដែល គ្រូពេទ្យជំនាញក្រោយវះកាត់ ហើយបានបញ្ជាក់ទៀតថា មិនត្រឹមតែប៉ុណ្ណោះទេសូម្បីតែព្រឹត្តិការណ៍ អ៊ឺរ៉ូ ឆ្នាំ២០២០ រដូវក្តៅខាងមុខនេះក៏ Kane មិនអាចចូលរួម បានឡើយ។
កាសែតអង់គ្លេស The Mirror នៅថ្ងៃសុក្រនេះ បានសរសេរថាការអះអាងមួយ ដោយគ្រូពេទ្យ ដ៏ជំនាញបំផុតមួយរបស់ អង់គ្លេសគឺលោកChris Wilsonបានអះអាងថា ការសម្រាកព្យាបាល រហូតដល់សះស្បើយគឺទាមទារ ពេលរហូតទៅដល់ ៦ខែចាប់រាប់ពីពេលនេះ តទៅគឺមានន័យថា នឹងខកខានអ៊ឺរ៉ូឆ្នាំ ២០២០ជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី