ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ បានរៀបចំវគ្គបណ្តុះបណ្តាល បច្ចេកទេសដល់អាជ្ញាកណ្តាល កីឡាវាយកូនឃ្លីលើតុ កម្រិតមូលដ្ឋានដែលមានរយៈពេល៥ថ្ងៃ ចាប់ថ្ងៃទី១៨ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នៅលេខាធិការដ្ឋាន សហព័ន្ធដំបូលទូកនៃពហុកីឡដ្ឋានជាតិ ។
![](https://www.lookingtoday.com/wp-content/uploads/2020/01/photo_2020-01-18_12-29-56-1024x682.jpg)
វគ្គនេះបង្រៀនដោយលោក គ្រូ ស៊ុន រតនា ជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិ របស់កម្ពុជា ហើយលោកបានប្រឡង់ជាប់ កីឡាវាយកូនឃ្លីលើតុ កីឡាវាយកូនឃ្លីលើតុ កាលឆ្នាំ ២០១០ ដោយទទួលស្គាល់ពីសហព័ន្ធ កីឡាវាយកូនឃ្លីលើតុអន្តរជាតិ “ITTF” ដែលមានសិក្ខាកាមចូលរួមចំនួន ២៦ នាក់ក្រោមការឧប្ថម្ភគាំទ្រថវិកា ពីក្រសួងអប់រំ យុវជន និងកីឡា។
![](https://www.lookingtoday.com/wp-content/uploads/2020/01/photo_2020-01-18_12-29-58-1024x682.jpg)
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការនៃសហព័ន្ធបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល បច្ចេកទេសអាជ្ញាកណ្តាលកីឡាវាយកូនឃ្លីលើតុ សហព័ន្ធមានគោលបំណង២ធំៗ គឺសហព័ន្ធចង់ពង្រឹងសមត្ថភាព អាជ្ញាកណ្តាលថ្នាក់ជាតិ ឲ្យបានរឹងមាំអាជ្ញាកណ្តាល ពិតប្រាកដថ្នាក់ជាតិសិន បន្ទាប់មកយើងនឹងជំរុញពួកគាត់ ឲ្យក្លាយជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិ ។
![](https://www.lookingtoday.com/wp-content/uploads/2020/01/photo_2020-01-18_12-30-02-1024x682.jpg)
លោកបានបន្តថា ការជំរុញឲ្យក្លាយជាអាជ្ញា កណ្តាលកម្រិតអន្តរជាតិនេះ ដើម្បីត្រៀមខ្លួនរបស់សហព័ន្ធសម្រាប់ព្រឹត្តិការណ៍ ការប្រកួត SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ការប្រកួតនោះ ក្នុងការប្រើប្រាស់អាជ្ញា កណ្តាលកម្រិតអន្តរជាតិរបស់កម្ពុជាឲ្យអស់សមត្ថភាព កុំឲ្យយើងពឹងពាក់អន្តរជាតិច្រើនពេក៕ ដោយ៖លី ភីលីព
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)