The Sunsports ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៩ ខែមករា បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea ត្រូវបានប្រធានក្លឹបបើកភ្លើងខៀវ ហើយដើម្បីទៅចចារទិញកីឡាករ Timo Werner ពីក្លឹប RB Lepzig ទោះបីជាបានដឹងហើយថា ហង្សក្រហម Liverpool ក៏កំពុងធ្វើការងារបាន មុនខ្លួនរួចទៅហើយក្តី។
នេះមានន័យថា ហង្សក្រហម Liverpool នឹងជួបប្រឈមមុខ ទៅនឹងគូប្រជែងថ្មីមួយ ហើយជាមួយនឹងកីឡាករអាល្លឺម៉ង់តម្លៃ ៦០លានផោនរូបនេះ។ Werner រដូវកាលនេះបានបង្ហាញខ្លួន បានយ៉ាងល្អបំផុតដោយក្នុងនោះ ១៧ប្រកួត ក្នុងលីកកំពូលអាល្លឺម៉ង់ គេអាចរកបានទៅដល់ ១៨គ្រាប់មកហើយ។
Klopp ធ្លាប់បានសរសើរកីឡាករវ័យ ២៣ឆ្នាំរូបនេះ ខ្លាំងណាស់នាពេលកន្លងមក ប៉ុន្តែហាក់មិនទាន់មានភាព ច្បាស់លាស់ឡើយដោយសារតែ Chelsea ទើបតែរួចបម្រាមទិញដូរកីឡាករនោះ គឺមិនមានភាពខ្វះខាតឡើយ ជាមួយនឹងកញ្ចប់ប្រាក់ទំហំនេះ ៕
ប្រែសម្រួល៖ ស៊ុន លី