បរទេស៖ អ្វីដែលមាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយអស់មួយរយៈនៅពេលដែលពាក្យចចាមអារាម ដែលមិនចេះចប់ ហាក់ដូចជាលេចចេញជាផ្លែផ្កាហើយ នៅពេលដែលកីឡាករ Conor McGregor បានបញ្ចប់ការវិលត្រឡប់ទៅ UFC ហើយប្រធានក្រុមហ៊ុនយក្ស MMA ប្រកាសថា គាត់បានជជែកគ្នារួចហើយជាមួយកីឡាករ Floyd Mayweather ដែលជាកីឡាករប្រដាល់មិនដែលស្គាល់រសជាតិថាចាញ់រួចហើយ។
![](https://www.lookingtoday.com/wp-content/uploads/2020/01/photo_2020-01-20_13-04-00.jpg)
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ស្តេចប្រដាល់ MMA សញ្ជាតិអៀរឡង់គឺ Conor McGregor បានបញ្ចប់ការវិលត្រឡប់ការវាយដាក់ទ្រុង ដោយផ្តួលគូប្រជែងរបស់គាត់គឺ Donald Cerrone ។ អ្នកដែលមិនដែលចាញ់ គឺ Floyd Mayweather បានប្រកាសនៅលើបណ្តាញសង្គម Instagram ថា លោកនឹងទទួលទាំងពីរ ទាំង McGregor និងម្ចាស់ជើងឯក MMA របស់រុស្ស៊ីគឺ Khabib Nurmagomedov ។
![](https://www.lookingtoday.com/wp-content/uploads/2020/01/photo_2020-01-20_13-04-03.jpg)
ផ្ទាំងបដាប្រកាសដែលបង្ហាញ គូទាំងពីរកំពុងសម្លឹងមើលដោយផ្ទាល់ទៅនឹងកញ្ចក់កាមេរ៉ាជាមួយឆ្នាំ ២០២០ ដែលបានបញ្ចូលជាមួយនឹងការអត្ថាធិប្បាយដោយ McGregor ទទួលបានការចាប់អារម្មណ៍ជាង ៤៣០,០០០ Likes ឬចូលចិត្ត ក្នុងរយៈពេលតែមួយម៉ោងប៉ុណ្ណោះ៕ ប្រែសម្រួលៈ ណៃ តុលា
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)