ភ្នំពេញ៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នាព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០២០ ធ្វើការសូត្រមន្តសុំលាភ សុំជយសម្រាប់ទីតំាំងហ្វឹកហាត់ និងអគ្គលេខាដ្ឋាននៅមជ្ឈមណ្ឌលជាតិហ្វឹហ្វឺនកីឡា ក្រោយពីក្រសួងអប់រយុវជន និងកីឡាផ្តល់ទីនោះដល់សហព័ន្ធ ក្នុងឳកាសនេះដោយមានការអញ្ជើញចូលរួមពីលោក ស៊ូម សារឿន ក្លាយជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាថ្មី។
![](https://www.lookingtoday.com/wp-content/uploads/2020/01/photo_2020-01-20_13-29-34-1024x682.jpg)
ពិធីបើកទីតំាំងហ្វឹកហាត់ និងអគ្គលេខាដ្ឋាននាព្រឹកនេះ ស្របពេលសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ត្រៀមបើកព្រឹត្តិការណ៍ប្រកួត ជ្រើសរើសជើងឯកថ្នាក់ជាតិ សម្រាប់ឆ្នាំ២០១៩ ដែលប្រព្រឹត្តធ្វើចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២០ក្នុងសាលាបាល់បោះរបស់មជ្ឈមណ្ឌល ។
![](https://www.lookingtoday.com/wp-content/uploads/2020/01/photo_2020-01-20_13-29-39-1024x682.jpg)
ព្រឹត្តិការណ៍ប្រកួតជើងឯក ថ្នាក់ជាតិ២០១៩មាន ២0 វិញ្ញាសា។យើងបែងចែកចេញជា៣វិញ្ញាសាធំៗ គឺវិញ្ញាសាមេគុនឯកត្តជនមាន១០ ប្រភេទចែក២ប្រភេទរួមមាន៖ សម្រាប់បុរសគឺឃើយង្វៀង ថាប់ទឺង្វៀង ឡុងហូង្វៀង ងួនមួងង្វៀង និងមេគុនដាវ ចំណែកនារី គឺឃើយង្វៀង ថាប់ទឺង្វៀង ឡុងហូង្វៀង និងមេគុនដាវ។ វិញ្ញាសាមេគុនក្រុម ចម្រុះ៣នាក់ មាន០១ប្រភេទ បុរសនារី៖ឃើយង្វៀង ។
![](https://www.lookingtoday.com/wp-content/uploads/2020/01/photo_2020-01-20_13-29-41-1024x682.jpg)
លោកបានបន្តថា វិញ្ញាសាប្រយុទ្ធ មាន១១វិញ្ញាសាក៏ចែកចេញ២ប្រភេទដែរ៖បុរសប្រភេទទម្ងន់រួមមាន ៤៨-៥១គីឡូក្រាម ៥១-៥៤គីឡូក្រាម ៥៤-៥៧គីឡូក្រាម ៥៧-៦០គីឡូក្រាម និង៦០-៦៤គីឡូក្រាម ចំណែកនារីប្រភេទទម្ងន់រួមមាន ៤៥-៤៨គីឡូក្រាម ៤៨-៥១គីឡូក្រាម ៥១-៥៤គីឡូក្រាម ៥៤-៥៧គីឡូក្រាម ៥៧-៦០គីឡូក្រាម និង៦០-៦៤គីឡូក្រាម៕ ដោយ៖លី ភីលីព
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)