ភ្នំពេញ៖សហព័ន្ធខ្មែរហែល ទឹកនាថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានវគ្គបណ្តុះបណ្តាលឆ្មាំអាងហែលទឹក “Poll Lifeguard” ដល់មន្រ្តី និងគ្រូបង្វឹករបស់សហព័ន្ធ ដែលមានរយៈពេល២ថ្ងៃក្រោយការសហការជាមួយ Gardena City Water Park ប្រព្រឹត្តនាអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ មរតកតេជោ។
លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធបានប្រាប់ឲ្យដឹងថា នេះជាវគ្គ និងជំនាញថ្មី ដល់មន្រ្តី និងគ្រូបង្វឹករបស់សហព័ន្ធក្នុង គោលបំណងចង់ឲ្យពួកគាត់ ចេះជំនាញថ្មី ដែលជាជំនាញចាំបាច់បំផុតសម្រាប់ ទីតំាងមានអាងហែលទឹក ស្រាប់បើកសម្រាប់មហាជន ហ្វឹកហាត់ និងប្រកួត។ ពីព្រោះឆ្មាំអាងហែលទឹកនេះ ត្រូវដឹងអំពីច្បាប់ និងរបៀបជួយសង្គ្រោះ ផ្សេងៗនៅនេះ។
លោកបានបន្តថា លោកគ្រូបង្វឹកមកពី ប្រទេស អេហ្ស៊ីបដែលលោកជាគ្រូហែលទឹកនៅ Gardena City Water Park គឺជាដៃគូសហការជាមួយ សហព័ន្ធក្នុងការបើក វគ្គនេះឡើង។ ចំណុចមួយទៀត គឺចង់ផ្សព្វផ្សាយ ដល់ ក្រុមហ៊ុន សណ្ឋាគារ និងកន្លែងនៅទូទាំងប្រទេសដែលមាន អាងហែលទឹកត្រូវមានឆ្មាំអាង ហែលទឹកតែម្តង។
លោកអគ្គលេខាបាន បន្ថែមថា គោលបំណងសំខាន់ ក្នុងវគ្គគឺទី១សម្រាប់ជួយសង្គ្រោះអ្នកដែលមាន បញ្ហាក្នុងអាងហែលទឹក ហើយពេលជួយ សង្គ្រោះមិនត្រឹមតែ ជួយសង្គ្រោះក្នុងអាង ហែលទឹកទេ គឺយើងត្រូវជួយសង្គ្រោះបឋមថែមទៀត ដើម្បីធ្វើឲ្យអ្នកលង់ទឹកដឹងខ្លួនឡើងវិញ ឬធ្វើអ្វីបន្តទៀត៕