តូក្យូ៖ មូលនិធិសត្វព្រៃពិភពលោក “WWF” បានសម្តែងការព្រួយបារម្ភ ចំពោះស្តង់ដារលទ្ធកម្មទំនិញ របស់គណៈកម្មាធិការរៀបចំ ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ២០២០ ដោយនិយាយថា ពួកគេមិនសមរម្យឡើយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការ WWF បាននិយាយថា ខ្លួនមានការព្រួយបារម្ភ យ៉ាងខ្លាំងដែលគណៈកម្មាធិការរៀបចំ បានបង្កើតពិធីសារស្ថិតនៅ ក្រោមកម្រិតស្តង់ដារ និរន្តភាពត្រូវបានទទួលយក នៅទូទាំងពិភពលោក ជាពិសេសសម្រាប់ឈើផលិតផល ជលផល ក្រដាស និងប្រេងដូង ត្រូវបានប្រើសម្រាប់ព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២០ ។
ក្រុមបរិស្ថានបាននិយាយថា ខ្លួនបានផ្ញើលិខិតមួយទៅគណៈកម្មាធិការអូឡាំពិកអន្តរជាតិស្នើសុំឲ្យស្ថាប័ននេះណែនាំដល់អ្នករៀបចំកម្មវិធីកីឡាអូឡាំពិក ឲ្យបង្ហាញលទ្ធផលលទ្ធកម្មរួមមានប្រភពដើម និងសមាមាត្រនៃផលិតផល បានបញ្ជាក់ហើយអនុវត្តការវាយតម្លៃពីខាងក្រៅ ។
ក្រុមនេះក៏បានអំពាវនាវឲ្យមានរបាយការណ៍មួយ នៅចុងឆ្នាំនេះដោយផ្អែកលើការវាយតម្លៃ ព្រោះវាអះអាងថា គណៈកម្មាធិការរៀបចំបាន “ មិនយកចិត្តទុកដាក់” ចំពោះដំបូន្មានដែលផ្តល់ដោយអ្នកជំនាញ ក្នុងការបង្កើតពិធីសារស្វែងរកប្រភព លំដាប់ពិភពលោក ។
លោក Ron Tsutsui នាយកប្រតិបត្តិអង្គការ WWF- ជប៉ុនបានមានប្រសាសន៍ថា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះអូឡាំពិកទីក្រុងតូក្យូប្រទេសជប៉ុនទទួលខុសត្រូវក្នុងការស្វែងរក និងប្រើប្រាស់ផលិតផលតាមរបៀបប្រកបដោយចីរភាព។
ប្រសិនបើអូឡាំពិកទីក្រុងតូក្យូបរាជ័យ ក្នុងការស្វែងរកប្រភពប្រកបដោយនិរន្តរភាព តើវាអាចដឹកនាំអូឡាំពិកនាពេលអនាគត ឬបន្សល់ទុកនូវកេរ្តិ៍ដំណែល សម្រាប់សង្គមជប៉ុន ដើម្បីផ្លាស់ប្តូរឲ្យមាននិរន្តរភាព ជាងនេះយ៉ាងដូចម្តេច? គណៈកម្មាធិការរៀបចំ ការប្រកួតកីឡាអូឡាំពិក បានច្រានចោលការរិះគន់នេះ ដោយនិយាយថា ក្រមលទ្ធកម្មដែលខ្លួនបានបង្កើត បានទទួលស្គាល់នូវទស្សនៈផ្សេងៗគ្នា ជាមួយនឹងគំនិតមិនត្រឹមត្រូវ និងស្តង់ដារដែលត្រូវបានបង្កើតឡើង ដោយអង្គការអន្តរជាតិដូចជាក្រុមប្រឹក្សាស្តារ និងព្រៃឈើ៕ ដោយ៖លី ភីលីព