យើងបានដឹងមកហើយថាកីឡាករប៉ទុយហ្គាល់ Fernandes នៅតែបន្តមានព័ត៌មានក្នុងការផ្ទេរទៅកាន់ទឹកដី Old Trafford ប៉ុន្តែវាកំពុងបានអូសបន្លាយកាន់តែយូរទៅៗ និងដដែលអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។
សូម្បីតែក្លឹបនិងកីឡាករ ក៏បានទទួលស្គាល់ការពិតនេះដែរ ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺការចចារគ្នានៅសល់លក្ខណ្ឌមិនត្រូវរ៉ូវគ្នាមួយចំនួនទៀត ដែលមិនទាន់អាចសម្រេចបាន ដែលជាហេតុធ្វើឲ្យកុងត្រាផ្ទេរ នៅបែរទៅជាជាប់គាំងទៅវិញ ។

គ្រូបង្វឹកក្លឹបនិងជំនួយការគ្រូបង្វឹកផង របស់ក្លឹប Sporting Lisbon បានធ្វើការបញ្ជាក់ចុងក្រោយមួយដែរថា ទាំងក្លឹបទាំងកីឡាករនិងមនុស្សគ្រប់គ្នា នៅទីនេះសុទ្ធតែសង្ឃឹមថាកីឡាករវ័យ២៥ឆ្នាំរូបនេះ ប្តូរចិត្តក្នុងការបន្តលេងជាមួយនឹងយើងរហូត ដល់ចុងបញ្ចប់រដូវកាល៕
ប្រែសម្រួល៖ស៊ុនលី
