កន្លងមកគេបានដឹងថា ម្ចាស់ជើងឯកអង់គ្លេស Man City ព្រមទាំងកាំភ្លើងធំ Arsenal ផងបានបង្ហាញចំណាប់អារម្មណ៍ យ៉ាងខ្លាំងជាមួយនឹងកីឡាករ វ័យក្មេងប្រេស៊ីល Reinier Jesus ដោយក្នុងមានទាំងការ ចចារគ្នាផងដែរ។
ប៉ុន្តែយោងតាមការចេញផ្សាយ របស់ The Sunsports នៅថ្ងៃអង្គារនេះបានសរសេរថា ទីបំផុតកីឡាករJesusរូបនេះបែរជា បានសម្រេចចិត្តចុះកុងត្រាជាមួយ នឹងក្លឹបយក្សអេស្បាញReal Madrid ជំនួសវិញ។ ប្រភពដដែល ជឿជាក់ទៀតថា កុងត្រា ផ្ទេរដែលត្រូវបានធ្វើឡើងគឺ Jesus នឹងមានតម្លៃ ប្រមាណជា ២៥លានផោន។
Reinierដែលបច្ចុប្បន្នមានវ័យទើបតែ១៨ ឆ្នាំនោះបានបង្ហាញសមត្ថភាពគួរ ឲ្យទាក់ទាញបំផុតចំពោះក្លឹបធំៗនៅអ៊ឺរ៉ុប ជាពិសេសក្រោយពេលដែល អាចមានឈ្មោះជាក្នុងការបញ្ជីឈុតធំ របស់ក្លឹបជើងខ្លាំងប្រេស៊ីល Flamengo។
កុងត្រាថ្មីដែលគេអាចដឹងបានថា នឹងអូសបន្លាយរហូទដល់ឆ្នាំ២០២៦ គឺប្រមាណជា៦ឆ្នាំកន្លះធ្វើឲ្យរូបគេក្លាយជា កីឡាករប្រេស៊ីលទី៣ ហើយដែលត្រូវ បានក្លឹបចុះកុងត្រានាពេលចុងក្រោយ ដោយពេលកន្លងមក មានដូចជាកីឡាករ Vinicius Junior និង Rodrygoផង៕
ប្រែសម្រួល៖ស៊ុនលី