ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតជ្រើសរើស ជើងឯកថ្នាក់ជាតិសម្រាប់ឆ្នាំ២០១៩ ដែលប្រព្រឹត្តធ្វើចាប់ពី ថ្ងៃទី២១ ដល់ថ្ងៃទី ២៣ ខែមករាឆ្នាំ២០២០ខាងមុខនេះ ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយមាន ២0 វិញ្ញាសាមាន ៨ ក្លិបចូលរួម តែប៉ុណ្ណោះ។
លោកអ៊ូ រតនា អគ្គលេខាធិការ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានបញ្ជាក់ក្នុងសេចក្តីជួនដំណឹង ឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិ២០១៩មាន ២0 វិញ្ញាសា។យើងបែងចែកចេញជា៣វិញ្ញាសាធំៗ គឺវិញ្ញាសាមេគុនឯកត្តជនមាន១០ ប្រភេទចែក២ប្រភេទរួមមាន៖សម្រាប់បុរសគឺឃើយង្វៀង ថាប់ទឺង្វៀង ឡុងហូង្វៀង ងួនមួងង្វៀង និងមេគុនដាវ ចំណែកនារី គឺឃើយង្វៀង ថាប់ទឺង្វៀងឡុងហូង្វៀង និងមេគុនដាវ។ វិញ្ញាសាមេគុនក្រុម ចម្រុះ៣នាក់ មាន០១ប្រភេទ បុរសនារី៖ឃើយង្វៀង ។
លោកបានបន្តថា វិញ្ញាសាប្រយុទ្ធ មាន១១វិញ្ញាសាក៏ចែកចេញ២ប្រភេទដែរ ៖បុរសប្រភេទទម្ងន់រួមមាន ៤៨-៥១គីឡូក្រាម៥១-៥៤គីឡូក្រាម ៥៤-៥៧គីឡូក្រាម ៥៧-៦០គីឡូក្រាម និង៦០-៦៤គីឡូក្រាម ចំណែកនារីប្រភេទទម្ងន់រួមមាន ៤៥-៤៨គីឡូក្រាម៤៨-៥១គីឡូក្រាម ៥១-៥៤គីឡូក្រាម ៥៤-៥៧គីឡូក្រាម ៥៧-៦០គីឡូក្រាម និង៦០-៦៤គីឡូក្រាម៕ដោយ៖លី ភីលីព