កីឡា

Man Unitedនៅសល់ ជម្រើស កីឡាករ ខ្សែប្រយុទ្ធសម្រាប់ខ្ចីជើង៥នាក់ ទៀត ប្រសិនបើ មិនអាច ទិញបាន អ្នកណាក្តី

ខ្សែប្រយុទ្ធជួរមុខ របស់ក្លឹបបិសាចក្រហមMan UnitedកីឡាករMarcus Rashfordនឹង ត្រូវសម្រាកព្យាបាលទៅដល់៣ខែក្រោយ ទទួល រងរបួសខ្នងដែលវាបានក្លាយទៅជាបញ្ហា គួរឲ្យឈឺក្បាល បន្ថែមទៀតជាពិសេសសម្រាប់លោកគ្រូបង្វឹកក្លឹប លោកOle Solskjare។

ក្លឹបពិតជាមមាញឹកខ្លាំងមែនទែនក្នុងរដូវកាល ដោះដូរកីឡាករខែមករានេះដោយសារតែ នៅសល់ ការងារជាច្រើនដែលក្លឹបមិនអាចដោះស្រាយបាននៅឡើយ ក្នុងតំបន់ប្រយុទ្ធ។បរាជ័យក្នុងការចចារទិញ កីឡាករខ្សែប្រយុទ្ធជាច្រើនដង បានធ្វើឲ្យលោកSolskjareបន្តប្រឈមមុខទៅ នឹងសំពាធនៅឡើយ។

ប៉ុន្តែទោះបីជា កីឡាករភាគច្រើនហាក់ មិនចង់មកចូលរួមដោយសារតែ ក្លឹបនឹង មិនអាចមានតំណែងសម្រាប់Champion Leagueក្តីក្នុងនោះខ្លួន នៅតែអាចចុះកុងត្រាជាមួយនឹងកីឡាករ ឆ្នើមវ័យជ្រេ៥នាក់ ទៀតក្នុងលក្ខណ្ឌខ្ចីជើងដដែលដូចជា Carvani,Giroud,Piatek,Llorente និងJovic៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top