កីឡា

មេដឹកនាំ កោះតៃវ៉ាន់ ព្យាយាម ត្អូញត្អែររឿង សំពាធរបស់ ប្រទេសចិន ប្រាប់ ទៅកាន់ សម្តេចសង្ឃPope

តៃប៉ិ៖ប្រធានាធិបតីនៃកោះតៃវ៉ាន់លោកស្រី Tsai Ing-wen នៅថ្ងៃអង្គារទី២១ខែមករានេះ បានធ្វើការសរសេរលិខិតមួយទៅកាន់ សម្តេចPope Francisដើម្បីត្អូញត្អែរអំពីសម្ពាធរបស់ចិនលើដែនកោះ នេះហើយដែលចិនតែងតែបានអះអាងថាជារបស់ខ្លួនគេនិង ដោយនិយាយទៀតថាចិននៅតែបន្តស្វែងរកការគំរាមកំហែង ប្រជាធិបតេយ្យនិង សេរីភាពរបស់ខ្លួនដដែល។

គួរបញ្ជាក់ដែនដីវ៉ាទីកង់របស់សម្តេចសង្ឃ គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១៥ ប៉ុណ្ណោះដែលនៅបន្តរក្សាទំនាក់ទំនងការទូតជាមួយតៃវ៉ាន់និងជាប្រទេសតែមួយគត់នៅអឺរ៉ុបដែលបានបន្តធ្វើការងារ នេះប៉ុន្តែកោះតៃវ៉ាន់បានបង្ហាញអារម្មណ៍ដែលព្រួយបារម្ភពីការផ្លាស់ប្តូររបស់បុរីវ៉ាទីកង់ដើម្បីធ្វើឱ្យមានទំនាក់ទំនង ជិតស្នទិ្ធជាមួយ ប្រទេសចិនជាពិសេសបន្ទាប់ពីសន្ធិសញ្ញាមួយកាលពីឆ្នាំ ២០១៨ ស្តីពីការតែងតាំងសម្តេចសង្ឃផងនោះ។

នៅក្នុងលិខិតដែលបានធ្វើឡើងដោយលោកស្រីប្រធានាធិបតីតៃវ៉ាន់រូបនេះ ក៏បានសរសេរថា កោះតៃវ៉ាន់សង្ឃឹមជឿជាក់ថានឹងមានដំណោះស្រាយដោយសន្តិភាពណាមួយជាមួយនឹងចិនទោះបីជា ប្រទេសចិនកន្លងមកបានបង្ហាញភាពជឿជាក់ថាលោកស្រី Tsai គឺពិតជាចង់បានឯករាជ្យជាផ្លូវការសម្រាប់កោះតៃវ៉ាន់ បានដាក់សម្ពាធលើប្រធានាធិបតីដែលបានឈ្នះការបោះឆ្នោត ឡើងវិញរូកាលពីដើម ខែកន្លងទៅនេះក្តី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top