The Sunsports ចេញផ្សាយនៅថ្ងៃពុធទី២២ ខែមករានេះបានឲ្យដឹងថា ក្លឹបខ្លាំងអាមេរិក LA Galaxy នៅតែបន្តភាពខ្លាំង របស់ខ្លួនដដែលតាមរយៈ ការស្វែងរក បានកីឡាករជំនួសតំណែងរបស់ Zlatan Ibrahimovic នោះគឺអតីតកីឡាករខ្សែប្រយុទ្ធ ក្លឹបបិសាចក្រហមកីឡាករ Javier Henandez។
កីឡាករខ្សែប្រយុទ្ធដែល ត្រូវបានគេដាក់រហ័សនាម Chicarito ក្នុងពេលដែលស្នាក់នៅជាមួយ នឹងក្លឹបបិសាចក្រហម Man United នោះបានចំណាយពេលប្រមាណជា ៦ខែមុននេះជាមួយនឹងក្លឹបអេស្បាញ Sevilla។ ក្លឹបអេស្បាញនេះបានចំណាយលុយ មិនតិចឡើយសម្រាប់ West Ham ដែលជាក្លឹបដើមរបស់ Chicharito ក្នុងចំនួនរហូតទៅដល់ ៨លានផោនទៅហើយ។
បើទោះបីជាកុងត្រាផ្លូវការដែល បានប្រកាសមិនទាន់ត្រូវបាន បញ្ជាក់ច្បាស់អំពីពេលវេលា កំណត់ក្តីប៉ុន្តែគេបានដឹងថា Chicharito នឹងអាចទទួលបានប្រាក់ កម្រៃរហូតទៅដល់ ៤,៦លានផោន ក្នុងមួយឆ្នាំឬប្រមាណជា ៩ម៉ឺនផោនក្នុងមួយសប្តាហ៍៕
ប្រែសម្រួល៖ស៊ុនលី