ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ សម្រាប់ឆ្នាំ២០១៩ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ដែលជាថ្ងៃបើកឆាកនោះ ក្លិបកីឡាវ៉ូវីណាមតារាជអង្គរ (ខេត្តសៀមរាប)ដណ្តើមបានមេដាយជាងគេ បន្ទាប់មកគឺក្លិបកីឡាវ៉ូវីណាម អង្គការសង្គ្រោះកុមារ ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញដោយមាន ២0 វិញ្ញាសាមាន ៨ ក្លិបចូលរួមតែប៉ុណ្ណោះ ។
សម្រាប់ក្លិបកីឡាវ៉ូវីណាមតារាជអង្គរ (ខេត្តសៀមរាប)ដណ្តើមបានមេដាយមេដាយមាស៣ គ្រឿង ប្រាក់៤គ្រឿង និងសំរិទ្ធ១គ្រឿង ក្លិបកីឡាវ៉ូវីណាមអង្គការសង្គ្រោះកុមារ ដណ្តើមបានមេដាយមេដាយមាស ៣ គ្រឿង និងសំរិទ្ធ៥គ្រឿង ក្លិបកីឡាវ៉ូវីណាមក្រសួងការពារជាតិ ដណ្តើមបានមេដាយមេដាយមាស ២ គ្រឿង និងប្រាក់គ្រឿង ។
ចំណែកក្លិបកីឡាវ៉ូវីណាម វិទ្យាល័យច្បារអំពៅ ដណ្តើមបានមេដាយមេដាយមាស ១គ្រឿង ប្រាក់២គ្រឿង និងសំរិទ្ធ១គ្រឿង ក្លិបកីឡាវ៉ូវីណាមខេត្តប៉ៃលិន ដណ្តើមបានមេដាយមេដាយមាស១គ្រឿង និងក្លិបកីឡាវ៉ូវីណាមក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមេដាយប្រាក់២គ្រឿង និងសំរិទ្ធ១គ្រឿង ។
សម្រាប់បុរសគឺឃើយង្វៀង ថាប់ទឺង្វៀង ឡុងហូង្វៀង ងួនមួងង្វៀង និងមេគុនដាវ ចំណែកនារី គឺឃើយង្វៀង ថាប់ទឺង្វៀង ឡុងហូង្វៀង និងមេគុនដាវ។ វិញ្ញាសាមេគុនក្រុម ចម្រុះ៣នាក់ មាន០១ប្រភេទ បុរសនារី៖ឃើយង្វៀង ។
លោកបានបន្តថា វិញ្ញាសាប្រយុទ្ធ មាន ១១ វិញ្ញាសាក៏ចែកចេញ២ប្រភេទដែរ៖ បុរសប្រភេទទម្ងន់រួមមាន ៤៨-៥១គីឡូក្រាម ៥១-៥៤គីឡូក្រាម ៥៤-៥៧គីឡូក្រាម ៥៧-៦០ គីឡូក្រាម និង៦០-៦៤គីឡូក្រាម ចំណែកនារីប្រភេទទម្ងន់រួមមាន ៤៥-៤៨គីឡូក្រាម ៤៨-៥១គីឡូក្រាម ៥១-៥៤គីឡូក្រាម ៥៤-៥៧គីឡូក្រាម ៥៧-៦០គីឡូក្រាម និង៦០-៦៤ គីឡូក្រាម៕ ដោយ៖លី ភីលីព