ខែមករានេះក្លឹប Sheffield Unied នឹងត្រូវចាប់ផ្តើមពិចារណា ក្នុងការលក់កីឡាករខ្សែបម្រើឆ្នើម John Fleck របស់ខ្លួនចេញប៉ុន្តែជាមួយនឹងតម្លៃយ៉ាងហោចណាស់ ២០ លានផោន ខណៈដែលបច្ចុប្បន្នកីឡាកររូបនេះ កំពុងទាក់ទាញចំណាប់អារម្មណ៍ខ្លាំង ពីសំណាក់ក្លឹបកាំភ្លើងធំArsenal។
កីឡាករ Fleck ក្នុងវ័យ២៨ឆ្នាំគឺជាផ្នែកមួយដ៏សំខាន់បំផុត សម្រាប់ក្លឹបក្រោមការដឹកនាំ របស់លោកគ្រូបង្វឹក Chris Wilder ហើយជាក់ស្តែងស្ថានភាពក្លឹប កំពុងតែល្អប្រសើរនៅឡើយ ក្នុងពេលវេលាស្ថិតនៅក្នុងលីកកំពូលអង់គ្លេសនៅរដូវកាលនេះ ។
គួរឲ្យដឹងដែរថាក្លឹបSheffield United បច្ចុប្បន្នកំពុងស្ថិតនៅលេខរៀងទី៧ ក្នុងតារាងកំពូលនិងមានតែ៧ពិន្ទុប៉ុណ្ណោះ ឃ្លាតឆ្ងាយពីតំបន់ Top4 ដូចនេះលោក Wilder នៅតែអាចមានលទ្ធភាពក្នុងការលក់កីឡាករ ស្កុតឡែនចេញពីក្លឹបបាន៕
ប្រែសម្រួល៖ស៊ុនលី