The Sunsports ចេញផ្សាយនៅថ្ងៃសុក្រទី២៤ ខែមករានេះបានឲ្យដឹងថាក្លឹបយក្សអ៊ីតាលី AC Milan បានត្រៀមកញ្ចប់លុយប្រមាណជា ១០លានផោនរួចរាល់ហើយ ក្នុងការទៅចចារជាមួយនឹងក្លឹប Wigan ក្នុងការនាំយកកីឡាករម្នាក់មកចូលរួមជាមួយខ្លួន នាពេលខាងមុខ។
កីឡាករខ្សែការពារស្លាប ជនជាតិអាមេរិក Antonee Robinson នឹងអាចផ្ទេរទៅលេងជាមួយ នឹងក្លឹបអ៊ីតាលីមួយនេះយ៉ាងលឿនបំផុតចុងសប្តាហ៍នេះ បើអ្វីៗប្រព្រឹត្តទៅតាមផែនការ។ Robinson ទើបតែបានផ្ទេរមក Wigan កាលពីរដូវក្តៅនេះប៉ុណ្ណោះពីក្លឹប Everton
អ្វីដែលយើងអាចជឿជាក់ថា កាន់តែច្បាស់ថា កីឡាកររូបនេះនឹងសម្រេចចិត្តផ្ទេរទៅលេងអ៊ីតាលីនោះ គឺពេលនេះយើងអាចមើលឃើញហើយថា Wigan ក្នុងការប្រកួតទាំងអស់កន្លងមករដូវកាលនេះខ្លួនកំពុងស្ថិតនៅ បាតតារាងចំណាត់ថ្នាក់លេខរៀងទី២៣ត្រៀម កាត់ចេញពីលីកនារដូវកាលជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី