មកដល់ចុងខែមករានេះ ទៅហើយ ការបន្តប្រជែងយកកីឡាករ ខ្សែប្រយុទ្ធមិនសូវឡើងទំរង់ លេងរបស់ក្លឹប Real Madrid គឺកីឡាករ James Rodriquez នៅតែបន្តធ្វើនៅឡើយ ទាំង ដែលមិនទាន់មានលទ្ធផល យ៉ាងណានៅឡើយ។ គេជឿជាក់ថាកីឡាករ ខ្សែប្រយុទ្ធកូឡំប៊ីរូបនេះ នឹងមានតម្លៃត្រឹមតែ៣៤ លានផោនប៉ុណ្ណោះហើយ ក្នុងនោះលក្ខណ្ឌខ្ចីជើង ក៏មានសម្រាប់ចចារផងដែរ។
ក្លឹប២នៅអង់គ្លេស ដែលកំពុងនាំមុខគេ ក្នុងការប្រជែងកុងត្រាកីឡាកររូបនេះគឺ Arsenal និង Everton គឺនៅតែបន្តធ្វើសង្គ្រាមរវាងគ្នា នៅឡើយដោយសារតែ គ្រូបង្វឹកលោក Arteta ធ្លាប់បានបញ្ជាក់ហើយថា James ពិតជាសំខាន់ណាស់ សម្រាប់ក្លឹបរបស់លោកចំណែក ឯគ្រូបង្វឹកថ្មីរបស់ Everton លោក Carlo Ancelotti គឺជាបុរសម្នាក់ដែលធ្លាប់ធ្វើការ ជាមួយនឹងកីឡាករតាំងតែពី ពេលបង្វឹកនៅ Real Madrid និង Bayern Munich មកម្ល៉េះ។
យោងតាមការកាសែតអេស្បាញ AS វិញបានបញ្ជាក់ដែរថា James និង Real Madrid ហាក់ដូចជាដល់ពេលដែលត្រូវចែក ផ្លូវហើយខណៈពេលដែលបានផ្លាស់មកពី Bayern Munich វិញកីឡាករវ័យ២៨ឆ្នាំនេះ គឺមិនអាចបង្ហាញខ្លួន បានទៀងទាត់ឡើយ ក្រោមការដឹកនាំ របស់លោក Zidane៕
ប្រែសម្រួល៖ស៊ុនលី