បរទេស៖ជ័យជំនះតែ១គ្រាប់ កាលពីយប់មិញលើ ក្រុម Valladolid មានន័យថា Real Madrid នឹងបន្តនាំមុខលើ Barcelona ក្នុងលីកកំពូលអេស្បាញ និងបន្តនៅកំពូលតារាង ដដែលសម្រាប់សប្តាហ៍នេះ។
ការតែតបាល់បញ្ចូលទីនៅនាទីទី ៧៨ ពីខ្សែការពារកណ្តាល របស់ក្រុម Real Madrid គឺកីឡាករ Nacho Fernandez គឺគ្រប់គ្រាន់ក្នុងការនាំយក ក្រុមរបស់លោក Zinedine Zidane ទៅឈរនៅលើកំពូលតារាង ខណៈដែលក្រុមប្រជែង Barca នោះបានត្រឹមបរាជ័យ យ៉ាងដំណំទៅលើក្រុម Valencia។
ខ្សែប្រយុទ្ធក្រុម Valencia កីឡាករMaxi Gomez ខកខានបាល់ ប៉េណាល់ទីទី ១ ប៉ុន្តែរកបាន ២ គ្រាប់នៅតង់ទី ២ ជួយឲ្យក្រុមរបស់គាត់ បានបំបាក់ក្រុម Barcelona ក្នុងលទ្ធផល២ទល់នឹង០ ទោះបីជាBarca មានការគ្រប់គ្រង បាល់ច្រើនជាង ទៅដល់ ៧០ ភាគរយក្តី៕
ប្រែសម្រួល៖ស៊ុនលី