កីឡា

វីរុសថ្មី៖ អ្នករៀបចំកីឡាអូឡាំពិក ទីក្រុងតូក្យូព្យាយាមបំបាត់ពាក្យ ចចាមអារាម លុបចោល ឬពន្យារពេលការប្រកួត

តូក្យូ៖ អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក កំពុងព្យាយាមលុបចោលពាក្យ ចចាមអារាមថា ព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូឆ្នាំ ២០២០ ដែលប្រព្រឹត្តិនៅឆ្នាំនេះអាចនឹងត្រូវលុបចោល ឬពន្យារពេលដោយសារការរីករាលដាលនៃវីរុសថ្មីយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

រហូតមកដល់ពេលនេះប្រទេសជប៉ុនបានរាយការណ៍ថា មិនមានអ្នកស្លាប់ដោយសារមេរោគឆ្លង ខណៈមនុស្សស្លាប់កើនឡើងជាង ២០០ នាក់នៅក្នុងប្រទេសចិន។

អ្នករៀបចំជនជាតិជប៉ុនបានស្ទាក់ស្ទើរក្នុងការនិយាយច្រើនថ្ងៃប៉ុន្តែនៅថ្ងៃសុក្រ ពួកគេបានដោះស្រាយពាក្យចចាមអារ៉ាមនេះ ចំណែកគណៈកម្មាធិការអូឡាំពិកអន្តរជាតិក៏ធ្វើដូចគ្នាដែរ។ការប្រកួតកីឡាអូឡាំពិកចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកក្កដាដែលនៅសល់តែ ៦ ខែទៀតប៉ុណ្ណោះ។

អ្នករៀបចំទីក្រុងតូក្យូបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សមាគមសារព័ត៌មានថា យើងមិនដែលបានពិភាក្សាលុបចោលការប្រកួតនេះទេ ។ ទីក្រុងតូក្យូ ២០២០ នឹងបន្តសហការជាមួយIOC និងអង្គការពាក់ព័ន្ធហើយនឹងពិនិត្យមើលរាល់វិធានការណ៍តបតដែលចាំបាច់។

ពាក្យចចាមអារាមនៃការលុបចោលបានរីករាលដាលនៅក្នុងប្រទេសជប៉ុនដោយមានរបាយការណ៍ថាIOC ដែលមានមូលដ្ឋាននៅប្រទេសស្វីស បានជួបជាមួយអង្គការសុខភាពពិភពលោក អំពីការផ្ទុះឡើងនៃជំងឺនេះ។ អង្គការសុខភាពពិភពលោកបានហៅវីរុសនេះថា ជាភាពអាសន្នពិភពលោក។

IOC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការត្រៀមរៀបចំសម្រាប់ទីក្រុងតូក្យូឆ្នាំ ២០២០ បន្តដូចការគ្រោងទុក ។

វាជាការអនុវត្តធម្មតាសម្រាប់អាយអូស៊ីក្នុងការសហការជាមួយទីភ្នាក់ងារUN សំខាន់ៗទាំងអស់នៅពេលចាំបាច់ក្នុងការឈានទៅរកការប្រកួតហើយនេះរួមបញ្ចូលទាំង WHO ផងដែរ៕ ដោយ៖លី ភីលីព

Most Popular

To Top