ម៉ាឡេស៊ី៖ ការប្រកួតបាល់ទាត់លីគកំពូលអាស៊ី “Asian Champions League” ដែលពាក់ព័ន្ធនឹងក្លិបចិន ត្រូវបានពន្យារពេលនៅថ្ងៃអង្គារនេះ ដោយសារតែការរីករាលដាល នៃវីរុសថ្មីនៅក្នុងប្រទេសមួយនេះ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
សហព័ន្ធកីឡាបាល់ទាត់អាស៊ីបានប្រកាសផ្លាស់ប្តូរកម្មវិធីប្រកួត បន្ទាប់ពីបានរៀបចំកិច្ចប្រជុំបន្ទាន់មួយ នៃស្ថាប័នបាល់ទាត់ជាតិចំនួន៦រងផលប៉ះពាល់ ពីការប្រកួតដែលមានការចូលរួមពីក្រុមចំនួន ៤ មកពីប្រទេសចិន គឺក្រុមបាល់ទាត់ប៉េកាំង Guangzhou Evergrande Shanghai SIPG និងShanghai Shenhua។
ការប្រកួតជម្រុះ៣ក្រុមដំបូងក្នុងខែកុម្ភៈ និងមីនាត្រូវបានប្តូរទៅខែមេសា និងឧសភា ហើយវគ្គជម្រុះដំបូងគេក៏រំពឹងថា នឹងត្រូវពន្យារពេលដែរដោយការប្រកួត ១៦ លើកចុងក្រោយនៅខែមិថុនា ជំនួសខែឧសភា ។ ការលើកលែងមួយគឺការប្រកួតពូល E នៅថ្ងៃទី ១៨ ខែកុម្ភៈនៅប្រទេសថៃ ក្រុមបាល់ទាត់ Chiangrai United ទទួលភ្ញៀវក្រុមបាល់ទាត់ប៉េកាំង ។ AFC បាននិយាយថា ក្រុមចិនកំពុងស្ថិតនៅក្នុងជំរុំហ្វឹកហាត់មួយ នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយប្រហែលជាមិនត្រូវការវិធានការ ដាច់ដោយឡែកនោះទេ។
AFC បានបន្តថា Chiangrai Unitedបានសង្កត់ធ្ងន់ថា ពួកគេនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលថៃ និងមន្រ្តីពេទ្យដើម្បីតាមដានស្ថានភាព ដែលកំពុងបន្តនឹងមានដំណើរការលឿន ។ បញ្ហាសុខភាពបានបង្ខំឲ្យ AFC ផ្លាស់ក្រុមកីឡាអូឡាំពិកស្ត្រី ពីប្រទេសចិនទៅអូស្ត្រាលី និងពន្យារពេលការប្រកួតបាល់ទាត់ ក្នុងផ្ទះបុរសនៅតូមិននីស្ថាន៕ ដោយ៖លី ភីលីព