កីឡា

របាយការណ៍៖ កីឡាករបាល់ទាត់វ័យ ១៧ឆ្នាំ របស់បារាំង Mbappe បានព្រមព្រៀង នឹងផ្ទេរ​ ទៅលេងឱ្យក្លឹប Real Madrid

បរទេស៖ Kiliana Mbappe ត្រូវបានគេហៅថា ជាកំពូលកីឡាករ ឆ្នើមបាល់ទាត់ នៅអាយុ ១៧ ឆ្នាំ ខ្សែប្រយុទ្ធវ័យក្មេង រូបនេះ បានក្លាយជាជើងឯកថ្នាក់ ជាតិរួចហើយនៅប្រទេស បារាំង និងឈានដល់វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រនៃលីក ។ តាមរបាយការណ៍ កីឡាករវ័យ ១៧ឆ្នាំ Mbappe បានយល់ ព្រម ជាមួយ Real Madrid រួចហើយ ទាក់ទងនឹងការផ្លាស់ប្តូរ របស់គាត់ពី ក្លឹប Paris Saint-Germain ក្នុងប្រទេសបារាំង ។

យោងតាមសារ ព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកកាសែត Oriol Domenech បានប្រាប់វិទ្យុ Catalunya និងត្រូវបានស្រង់ សម្តីដោយ The Sun ថា “ ពីអ្វីដែលពួកគេប្រាប់ខ្ញុំ ពីក្លឹបផ្សេងៗគ្នាដែលបាន ទាក់ទងគាត់ ក្លឹប Madrid កៀកបំផុត” ។ លោកបានបន្ថែមថា“ នៅពេល Mbappe ចាកចេញ គឺនៅឆ្នាំ ២០២០ ឬ ២០២១ គាត់នឹងទៅ Madrid” ។

នៅមុននេះ សារព័ត៌មាន Mundo Deportivo បានរាយការណ៍ថា Kiliana Mbappe កំពុងពិចារណាការផ្លាស់ទៅ Real Madrid បន្ទាប់ពីមានការខ្វែងគំនិតគ្នា ជាមួយប្រធានគឺលោក Thomas Tuchel ។

Kilian បានជ្រើសរើស យកក្លឹប Paris Saint-Germain ដោយបោះបង់ចោលក្តីសុបិន្តរបស់កុមារភាព ជាបណ្តោះអាសន្ន ដើម្បីលេងជា មួយកីឡាករ Lionel Messi ។

សូមជម្រាបថា កីឡាករ Mbappe បានឈ្នះជើងឯកយុវជនអ៊ឺរ៉ុប ២០១៦ នៅព្រឹត្តិការណ៍ European Championship Kilian គឺជាអ្នកលេង ដែលល្អបំផុត ហើយវាគឺជាការប្រកួត ដ៏អស្ចារ្យរបស់គាត់ ដែលបានជួយបារាំងឈានដល់​ វគ្គផ្តាច់ព្រ័ត្រនិង ឈ្នះពានរង្វាន់៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top