មុនការប្រកួតបន្ទាប់របស់ក្លឹបបិសាចក្រហម Man United ពេលនេះកីឡាករប្រេស៊ីល Fred កំពុងត្រូវបានគេដឹងថាស្ថិតនៅជាមួយនឹងគូស្នេហ៍ថ្មីថ្មោង របស់ខ្លួននៅកោះម៉ាឌៀវ គឺជាពេលលំហែកាយបែបក្រេបទឹកឃ្មុំ លើកទី២ហើយបន្ទាប់ពីរៀបការរួច។
ជាវិស្សមកាលដ៏ល្អឥតខ្ជោះមួយសម្រាប់ Fred នៅពេលដែលនិងបន្ទាប់ពីពេលដែលកីឡាកររូបនេះទើបតែទទួលបានពានរង្វាន់ជាកីឡាករល្អបំផុត ប្រចាំខែកន្លងមក។តាមផែនការ Fred នឹងត្រូវវិលត្រឡប់ទៅជួយក្រុមរបស់លោក Solskjare វិញក្នុងការប្រកួតធំជាមួយនឹង Chelsea នាថ្ងៃទី១៧ខែកុម្ភៈខាងមុខនេះ ។
ប៉ុន្តែមុនពេលទៅវិញមានន័យថា Fred មានពេលវេលាដ៏អស្ចារ្យនិងគ្រប់គ្រាន់ ជាមួយនឹងគូស្នេហ៍កំពុងពេញទឹកឃ្មុំ របស់ខ្លួនក្នុងផ្ទះស្នាក់នៅតម្លៃដល់ទៅ ៣៥០០ដុល្លារ ក្នុងមួយយប់នៅកោះម៉ាឌៀវ៕
ប្រែសម្រួល៖ស៊ុនលី